fbpx

ឯកឧត្តម សោម វិសាល អនុរដ្ឋលេខាធិការ បានអនុញ្ញាតជូនលោក NAGASE Kensuke អគ្គរាជទូត និងជាអនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

អត្ថបទដោយ រាជ មេសា
66 views

នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សោម វិសាល អនុរដ្ឋលេខាធិការ បានអនុញ្ញាតជូនលោក NAGASE Kensuke អគ្គរាជទូត និងជាអនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង។

ឯកឧត្តម សោម វិសាល បានសម្តែងនូវការអបអរសាទរជូនលោក NAGASE Kensuke ចំពោះការទទួលបានការតែងតាំងជាអគ្គរាជទូត និងជាអនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា។ លោក NAGASE Kensuke បានថ្លែងអំណរគុណឯកឧត្តមអនុរដ្ឋលេខាធិការ ចំពោះពាក្យពេចន៍ជូនពរដ៏កក់ក្តៅ និងការចំណាយពេលវេលាទទួលជួបរូបលោក។ ឯកឧត្តមអនុរដ្ឋលេខាធិការ និងលោក NAGASE Kensuke បានបញ្ជាក់ពីការត្រៀមសហការជិតស្និទ្ធដើម្បីរួមចំណែកពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន បន្ថែមទៀត។

ឯកឧត្តមអនុរដ្ឋលេខាធិការ បានសម្តែងនូវភាពជឿជាក់ថា ក្នុងអាណត្តិបេសកកម្មការទូតនៅកម្ពុជា លោក NAGASE Kensuke នឹងរួមចំណែកយ៉ាងសកម្មក្នុងការនាំមកនូវសមិទ្ធផលបន្ថែមទៀតដល់ទំនាក់ទំនងកម្ពុជា-ជប៉ុន។

អត្ថបទពាក់ព័ន្ធ