fbpx

ដំណើរទស្សនៈកិច្ចគម្រោង «ពង្រឹងភាពអង់អាចដល់ស្ត្រីដើម្បីសង្គមធន់ទៅនឹងការប្រែប្រួលអាកាសធាតុ EmPower»

អត្ថបទដោយ រាជ មេសា
106 views

ខេត្តតាកែវ ៖ ថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារនៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) ដែលដឹកនាំដោយ ឯកឧត្តម ឆេង វឌ្ឍនៈ អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. លោកស្រី Tove Goldmann លេខាទីមួយនៃទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (Sida) លោក Silas Markert ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) រួមដំណើរជាមួយប្រតិភូតំណាង UN Environment និង UN Women ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច បានចុះទស្សន:កិច្ច និងសំណេះសំណាលជាមួយក្រុមស្ត្រីទទួលផលពីគម្រោងពង្រឹងភាពអង់អាចដល់ស្ត្រីដើម្បីសង្គមធន់ទៅហ្នឹងការប្រែប្រួលអាកាសធាតុ EmPower ជំហានI ដើម្បីស្វែងយល់បន្ថែមអំពីស្ថានភាពផ្ទាល់ និងផ្លាស់ប្តូរនៃកំណើនសេដ្ឋកិច្ចបន្ទាប់ពីវិនិយោគលើថាមពលកកើតឡើងវិញរបស់ក្រុមគោលដៅ។

ទន្ទឹមនេះ ប្រតិភូទស្សនៈកិច្ចបានធ្វើការពិភាក្សា និងការចែករំលែកបទពិសោធន៍ជាមួយរដ្ឋបាលឃុំត្រាំកក់ ស្រុកត្រាំកក់ និងរដ្ឋបាលខេត្តតាកែវ ស្តីពីការបញ្ជ្រាបការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិស្ថាន និងយេនឌ័រចូលទៅក្នុងដំណើររៀបចំកសាងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល។

ជាលទ្ធផលនៃកិច្ចពិភាក្សាប្រតិភូទស្សនៈកិច្ច បានបង្ហាញពីសារៈសំខាន់ក្នុងការធ្វើបច្ចុប្បន្នភាពសៀវភៅណែនាំបច្ចេកទេសស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលឃុំ និងសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ប្រកបដោយបរិយាប័ន និងសមធម៌សង្គម៕

អត្ថបទពាក់ព័ន្ធ