fbpx

Property Guru ផ្តល់ពានរង្វាន់ទៅ​ OCIC​ ជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យល្អជាងគេនៅកម្ពុជាប្រចាំឆ្នាំ២០២៣

អត្ថបទដោយ រាជ មេសា
239 views

កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ អូ ស៊ី អាយ ស៊ី ជាក្រុមហ៊ុនអចលទ្រព្យធំជាងគេ និងឈានមុខគេក្នុងប្រទេសកម្ពុជា ដែលពេលថ្មីៗកន្លងទៅនេះ អូ ស៊ី អាយ ស៊ី បានទទួលនូវពានរង្វាន់កិត្តិយស ជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យល្អជាងគេ ​ប្រចាំឆ្នាំ២០២៣ (Best Developer 2023​)។

ចំណែក​គម្រោងដាយមិន បេ ហ្គាដិន (​Diamond Bay Garden) ដែលអភិវឌ្ឍដោយ អូ ស៊ី អាយ ស៊ី ក៏ទទួលបាននូវពានរង្វាន់ចំនួនពីរផងដែរ គឺ​ (១) ពានរង្វាន់អភិវឌ្ឍខុនដូល្អជាងគេ ក្នុងប្រទេសកម្ពុជា​ប្រចាំឆ្នាំ ២០២៣ (Best Condo Development 2023)​ និង (២) ​ពានរង្វាន់ខុនដូ មានទេសភាពជាប់ដងទន្លេរស្អាតជាងគេ ក្នុងប្រទេ​សកម្ពុជាប្រចាំឆ្នាំ ២០២៣​ (Best Waterfront Condo 2023)​។​

ជ័យលាភី ដែល​ក្រុមហ៊ុន អូ ស៊ី អាយ ស៊ី ទទួលបានក្នុងឆ្នាំ ២០២៣ នេះ ត្រូវបានរៀបចំឡើង និងផ្ដល់ជូនដោយ Property Guru​មកពីប្រទេស សិង្ហ បុរី ដែលបានមើលឃើញនូវស្នាដៃ ភាពច្នៃប្រឌិត លទ្ធផល ក៏ដូចជា ការគាំទ្ររបស់អតិថិជន ដែលបង្ហាញឱ្យឃើញថាក្រុមហ៊ុន អូ ស៊ី អាយ ស៊ី បានរួមចំនែកលើការអភិវឌ្ឍ និងលើកស្ទួយវិស័យអចលនទ្រព្យ នៅកម្ពុជាអស់ជាង២៣ឆ្នាំមកហើយ និងកំពុងបន្តបេសកកម្ម ក្នុងវិស័យអចលនទ្រព្យ ឱ្យកាន់តែមានភាពរីកចំរើនឡើង ប្រកបដោយចេរភាព។​

ក្នុងដំណើរនៃការបន្តបេសកកម្មនេះ គម្រោងខុនដូ​ ដាយមិន បេ​ ហ្គាដិន​ (Diamond Bay Garden) ដែលទទួលបានពានរង្វាន់ចំនួនពីរ គឺជាគម្រោងខុនដូ ចុងក្រោយគេ ដែលត្រូវបានអភិវឌ្ឍឡើងស្ថិតនៅទីតាំង ដ៏មានសក្ដានុពល ស្ថិតនៅកណ្ដាលទីក្រុងកោះពេជ្រ ហ៊ុំព័ទ្ធដោយអគារពាណិជ្ជកម្ម និងអគារតូចធំជាច្រើន ជាពិសេសនៅក្បែ ស្ពានឆ្លងទន្លេ ដែលតភ្ជាប់កោះពេជ្រ ទៅកាន់កោះនរា ដែលត្រៀមសម្ភោធដាក់ឱ្យប្រើប្រាស់នាដំណាច់ឆ្នាំ ២០២៣ខាងមុខនេះ។

ដាយមិន បេ​ ហ្គាដិន​ មានអគារសរុបចំនួន៣ មានបន្ទប់សរុប ១,៥០០យូនីត បំពាក់មកជាមួយគ្រឿងបរិក្ខាទំនើប មានសុវត្ថិភាព និងមានផាសុខភាព អមមកជាមួយទេសភាព ដ៏ត្រកាល នៃដងទន្លេទាំង ៤ និងអាចទស្សនាសម្រស់រាជធានីភ្នំពេញ បាន៣៦០ដឺក្រេ។ បច្ចុប្បន្ននេះ ដាយមិន បេ ហ្គាដិន បានប្រកាសដាក់លក់ហើយ ក្រោមការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជន ដែលគ្រោងនឹងសម្ភោធន៍ជាផ្លូវការនាដំណាច់ឆ្នាំនេះផងដែរ។

នាឱកាសចូលរួមកម្មវិធីនោះ លោក TEA Theirry  អនុប្រធាននៃ ក្រុមហ៊ុន អូ ស៊ី អាយ ស៊ី បានបង្ហាញចំណាប់អារម្មណ៍ថា “យើងខ្ញុំពិតជាមានសេចក្តីត្រេកអរ ដែលគណៈកម្មាធិការ សុទ្ធសឹងជាអ្នកជំនាញផ្នែកវិស័យអចលទ្រព្យ បានធ្វើការកោតសរសើរ ​ទៅលើកិច្ចខិតខំប្រឹងប្រែង និងភាពឆ្នៃប្រឌិត ដែលយើងខ្ញុំបានសំរិតសំរាំងក្នុងការអភិវឌ្ឍគម្រោង ដាយមិន បេ ហ្គាដិន ជាពិសេសជ្រើសរើសទីតាំងដែលល្អឥតខ្ចោះ ជាមួយទេសភាពដងទន្លេ។

លោកបន្តថា អូ ស៊ី អាយ ស៊ី ពិតជាមានកិត្តិយសបំផុត ដែលបានឈ្នះពានរង្វាន់ដល់ទៅ៣ ដែលជ័យលាភីនេះ ប្រៀបបានជាកេរតំណែ​លដ៏សំខាន់ និងអស្ចារ្យមួយ ស្ថិតក្រោមម្លប់របស់ អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ស្ថាបនិក ក្រុមហ៊ុនអូ ស៊ី អាយ ស៊ី ដែលរូបលោក បានលះបង់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ជាពិសេសវិស័យអចលទ្រព្យជាងពីរសតវត្សចុងក្រោយមកនេះ”។

លោកបានបន្ថែមទៀតថា​ “ជាមួយការទទួលស្គាល់ នូវភាពជោគ​ជ័យមួយនេះពី Property Guru ខ្ញុំបាទសូមយកឱកាសដ៏មានតម្លៃនេះ ថ្លែងអំណរគុណដល់ ដៃគូសហការណ៍ទាំងរដ្ឋ និងឯកជន អតិថិជនទាំងអស់ ដែលនៅតែបន្តគាំទ្រ និងជឿជាក់​មកលើក្រុមហ៊ុន ​  ក៏ដូចជាបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលបានចូលរួមចំណែកក្នុងការកសាងក្រុមហ៊ុន រហូតមកដល់ចំណុចនេះ”។ លោកបន្ថែមថា “​យើងមានជំនឿយ៉ាងមុតមាំថា រាល់សកម្មភាព និងបេសកកម្ម ដែលក្រុមហ៊ុនបានកសាងមក​ គឺជាកត្តាជំរុញភាពរីកចម្រើន របស់ប្រទេសកម្ពុជា​ ហើយពានរង្វាន់ទាំងនេះ និងកាន់តែលើកទឹកចិត្តឱ្យ យើងខ្ញុំបន្តការអភិវឌ្ឍ ស្ថាបត្យកម្មសំណង់ នៅកម្ពុជា ឱ្យកាន់តែមានភាពល្អប្រសើរ​ទ្វេរដងទៅទៀត”។

ការឈ្នះពានរង្វាន់ជា ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យល្អជាងគេ​ប្រចាំឆ្នាំ ២០២៣ (Best Developer 2023​) នេះ គឺជាការបើកទំព័រថ្មីមួយទៀត ដើម្បីជំរុញឱ្យ ក្រុមហ៊ុន អូ ស៊ី អាយ ស៊ី បន្តបំរើអតិថិជននៅ​ក្នុងវិស័យអចលទ្រព្យ ប្រកបដោយភាពជឿជាក់ មានទំនុកចិត្តខ្ពស់ ពោពេញដោយភាពឆ្នៃប្រឌិតខ្ពស់ ក៏ដូចជាបន្តកសាង និងស្ថាបនាប្រទេសជាតិ ឱ្យកាន់តែមានភាពរីកចម្រើនឡើង៕

អត្ថបទពាក់ព័ន្ធ