fbpx

កម្ពុជា មានរោងចក្រតម្លើងរ៉ូបូតស្វ័យប្រវត្តិដោយខ្លួនឯង AI Farm Robotics Factory!

អត្ថបទដោយ ពិទូ
105 views

AI FARM ROBOTICS FACTORY មិនមែនគ្រាន់តែរោងចក្រតម្លើងស្វ័យប្រវត្តិកម្មបញ្ញាសិប្បនិមិត្ត បម្រើក្នុងវឌ្ឍនភាពនៃវិស័យឧស្សាហកម្មសម័យទំនើបក្នុងប្រទេសកម្ពុជាប៉ុណ្ណោះនោះទេ តែពួកយើង បានរួមជាផ្នែកនៃស្ថាប័នសាបព្រោះចំណេះដឹង លើបេសកកម្មអភិវឌ្ឍធនធានមនុស្ស នៅក្នុង វិស័យអប់រំក្នុងប្រទេសផងដែរ។

នៅវេលាព្រឹកថ្ងៃទី៣ ខែឧសភា គ្រឹស្តសករាជ ២០២៤ នេះផងដែល AI FARM ROBOTICS FACTORY យើងខ្ញុំ មានសេចក្តីសោមនស្ស និង បានទទួលស្វាគមន៍ ការអញ្ជើញមកទស្សនកិច្ចសិក្សាពីបណ្តាប្អូនៗសិស្សានុសិស្ស សាលាអន្តរជាតិ Kent Ridge International School ។ ពួកយើងពិតជាមានក្តីរំភើបឥតឧបមា ពេលដែលវត្តមានរបស់ពួកគេ បានបង្ហាញពីជំហានដ៏ឆ្ពោះទៅមុខនៃទំពាំងស្នងឬស្សីតូចៗរបស់ខ្មែរ ជាមួយនឹងឧប្បនិស្ស័យ ខាងបច្ចេកវិទ្យា ជាមួយនឹង ទំនោរទេពកោសល្យ និង ចំណេះដឹងរបស់ពួកគាត់ទៅលើប្រព័ន្ធបច្ចេកវិទ្យា A.I ។

កុមារតូចៗ ហាក់បង្ហាញក្តីរំភើប ពេលដែលក្រុមការងារពួកយើងបាននាំពួកគាត់ដើរកម្សាន្ត តាមបន្ទប់ LAB ក្នុងបរិយាកាសដ៏សប្បាយរីករាយ កាយវិការបង្ហាញនូវការចង់ក្រេបជញ្ជក់ចំណេះដឹង ប្រកបដោយភាពវៃឆ្លាត គួរជាទីឲ្យស្ងើចសរសើរក្រៃលែង។ យើងខ្ញុំសូមអរគុណដសាលាអន្តរជាតិ Kent Ridge International School សម្រាប់ការអញ្ជើញមកទស្សនៈកិច្ចមកដល់ AI FARM ROBOTICS FACTORY ៕

អត្ថបទពាក់ព័ន្ធ