fbpx

កញ្ញា រ៉ូស្សា កំពុងក្តាប់តំណែងតួឯកស្រី នៅក្នុងរឿងភាគល្បីៗ ហើយថ្មីៗនេះ បង្ហាញមុខក្នុងខ្សែវីដេអូរបស់ ក្រសួងធម្មការ និងសាសនា

អត្ថបទដោយ ពិទូ
127 views

កញ្ញា រ៉ូស្សា ជាតារាសម្តែងដែលកំពុងទទួលបានប្រជាប្រិយភាពខ្លាំង ក្នុងពេលបច្ចុប្បន្ននេះ ដោយក្នុងរឿងភាគល្បីៗប្រចាំស្ថានីយ៍នានា ដូចជា CTN PNN បាយ័ន និង ហង្សមាស គេតែងតែឃើញកញ្ញា ចូលរួមសម្តែងជានិច្ច។

រ៉ូស្សា ជាតួឯកស្រី ដែលបុិនប្រសប់ខ្លាំងនៅក្នុងការសម្តែងគ្រប់ទម្រង់ រាប់ចាប់តាំងពីតួស្លូត តួកាច តួកំសត់ និង តួសុភាពរាបសារ ជាដើម។ កញ្ញា ធ្លាប់បានសម្តែងជាតួអង្គឯក នៅក្នុងខ្សែភាពយន្តជាច្រើនរឿង របស់ស្ថានីយន៍ទូរទស្សន៍ CTN, PNN និង បាយ័ន។ តារាសម្តែងស្រីរូបនេះ ក្តាប់តំណែងជាតួឯកអង្គ នៅក្នុងរឿងស្នាមស្នេហ៍សមុទ្ររាម ទេពធីតាថ្កុលមាស រឿងរសជាតិអ្នកមាន រឿងភ្លើងត្រជាក់ រឿងដើមចេកជ្វា និងរឿងស្នេហ៍ឆ្លងវេលា ។ តាមរយៈការផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាននានា នៅពេលកន្លងមក រ៉ូស្សា បានប្រាប់ឱ្យដឹងថា រឿងដំបូងបង្អស់ដែលកញ្ញា ចូលរួមសម្តែងជាតួឯក គឺរឿង ទេពធីតាថ្កុលមាស។

នាពេលថ្មីៗនេះ គេសង្កេតឃើញថា កញ្ញា រ៉ូស្សា បានចូលរួមសម្តែងនៅក្នុងឃ្លីបវីដេអូ អប់រំ របស់ក្រសួងធម្មការ និង សាសនា ដោយវីដេអូឃ្លីបអប់រំនោះ និយាយអំពីសុជីវធម៌នៅក្នុងការសំពះរបស់ខ្មែរ។ ជាមួយសម្រស់ស្រស់ស្អាត ពីធម្មជាតិ រ៉ូស្សា អាចសម្តែងបត់បែនគ្រប់ទម្រង់ ហើយត្រូវបានប្រិយមិត្តដែលធ្លាប់ទស្សនារឿងដែលកញ្ញា សម្តែង សរសើរមិនដាច់ពីមាត់ ពីរូបសម្ភស្សនិងទេពកោសល្យសម្តែងដ៏បុិនប្រសប់ របស់កញ្ញា៕

អត្ថបទពាក់ព័ន្ធ