fbpx

សម្តេចតេជោ ហ៊ុន សែន ៖ iPhone 15 ដែលទើបចេញថ្មី ជាប្រភេទទូរស័ព្ទដែលលំបាកប្រើបំផុត

អត្ថបទដោយ ពិទូ
205 views

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា​ ទូរស័ព្ទរបស់ក្រុមហ៊ុន Apple ដែលទើបប្រកាសចេញ iPhone 15 ជាទូរស័ព្ទដែលលំបាកប្រើបំផុត។ នេះបើតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្តេច កាលពីថ្ងៃទី 16 ខែតុលា ឆ្នាំ 2023នេះ។

សម្តេចតេជោ បានបង្ហោះសារទាំងស្រុងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច ថា “ជូនបងប្អូនដែលប្រើប្រាស់ទូរស័ព្ទត្រកូល iPhone !ខ្ញុំជាមនុស្សម្នាក់ដែលប្រើទូរស័ព្ទត្រកូល iPhone ក្នុងចំនួនច្រើននិងគ្រប់ជំនាន់។ ទូរស័ព្ទ iPhone នេះបានជួយការងារខ្ញុំយ៉ាងច្រើន ដែលខ្ញុំសូមអរគុណនិងកោតសរសើរ។ អ្វីដែលជាការកត់សំគាល់គឺ iPhone 15 ដែលទើបចេញថ្មីជាប្រភេទទូរស័ព្ទដែលលំបាកប្រើបំផុត។ ខ្ញុំកំពុងប្រើ iPhone 15 ចំនួន៤គ្រឿងគឺពិបាកប្រើដូចគ្នា។ ខ្ញុំកំពុងត្រៀមវិលទៅ iPhone 14.13.12 វិញ។ ខ្ញុំនៅតែស្រឡាញ់និងប្រើ iPhone ដដែលតែចង់ផ្តាំទៅអ្នកដែលមិនទាន់ប្រើ iPhone15 ផ្អាកប្រើសិន កុំឲ្យរងគ្រោះដូចខ្ញុំ។ សង្ឃឹមថាក្រុមហ៊ុន និងរកវិធីសម្រួលដើម្បីប្រើបានស្រួល”។

គួរឱ្យដឹងថា ទូរស័ព្ទ iPhone 15 ជាស្មាតហ្វូនស៊េរីចុងក្រោយបង្អស់របស់ Apple ដែលក្រុមហ៊ុននេះបានប្រកាសចេញជាផ្លូវការកាលពីអំឡុងខែកញ្ញា ឆ្នាំ 2023 កន្លងទៅ។ ទូរស័ព្ទនេះ មានតម្លៃខ្ពស់ 1400ដុល្លារ នៅលើទីផ្សារបច្ចុប្បន្នក្នុងប្រទេសកម្ពុជា និងបានទាក់ទាញចំណាប់អារម្មណ៍ពីអ្នកនិយមប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន Apple ផងដែរ៕

អត្ថបទពាក់ព័ន្ធ