fbpx

សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ជាលើកទី២

អត្ថបទដោយ ពិទូ
166 views

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដឹកនាំកិច្ចប្រជុំពេញអង្គនៃគណៈរដ្ឋមន្ត្រី ជាលើកទី២ នាព្រឹកថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ ២០២៣ នៅវិមានសន្តិភាព។

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី លើកទី ២ នេះ ពិភាក្សា និងឆ្លងលើរបៀបវារ:មួយចំនួន ដែលមានតួយ៉ាងដូចជា ទី ១ របាយការណ៍វឌ្ឍនភាពនៃការរៀបចំយន្តការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ សម្រាប់ប្រកាសចាប់ផ្តើមអនុវត្តមុនដំណាច់ឆ្នាំ២០២៣។​​ ចំណែកទី ២ គឺ សេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨។

ទន្ទឹមនឹងនេះ របៀបវារៈ ទី ៣ គឺ របាយការណ៍ស្តីពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា និងទិសដៅគោលនយោបាយសំខាន់ៗ។ ទី ៤ គឺ សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ ចំណែកទី ៥ គឺ សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ។ រីឯ​ របៀបវារៈទី ៦ គឺ សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមុខងារសាធារណៈ។  និងចុងក្រោយទី ៧ គឺបញ្ហាផ្សេងៗ៕

អត្ថបទពាក់ព័ន្ធ