fbpx

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទោះបីបច្ចេកវិទ្យាមានការរីកចម្រើនយ៉ាងណាក្ដី ក៏ធនធានមនុស្សនៅតែជាកត្តាកំណត់ក្នុងការអភិវឌ្ឍប្រទេសជាតិដដែល

អត្ថបទដោយ រាជ មេសា
86 views

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ធនធានមនុស្សគឺជាកត្តាកំណត់នូវអ្វីៗទាំងអស់ ពីព្រោះមនុស្សជាអ្នកបង្កើតផែនការ ជាអ្នកដឹកនាំអនុវត្តផែនការ ជាអ្នកតាមដាន ត្រួតពិនិត្យផែនការ ជាអ្នកកែសម្រួល និងជាអ្នកធ្វើការវិវត្តផែនការ។

ជាក់ស្ដែងសាលាលីមកុងវីង បានមកបើកសាលានៅកម្ពុជាអស់រយៈពេល ១៦ឆ្នាំមកហើយ ហើយបើគ្មានមនុស្សដឹកនាំកែសម្រួលជាប្រចាំទេ នោះនឹងមិនអាចទទួលបានជោគជ័យបែបនេះទេ ពីព្រោះកុំព្យូទ័រមានមនុស្សជាអ្នកចុច មិនមែនកុំព្យូទ័រចេះចុចបញ្ជារដោយខ្លួនឯងនោះទេ។ ទោះបីមាន Chat GPT ក៏ដោយ ប៉ុន្តែក៏នៅតែត្រូវការមនុស្សជាអ្នកបញ្ជារដដែល។

សម្តេចធិបតី បានថ្លែងបន្តថា ការដឹកនាំកសាងប្រទេសមួយ គេត្រូវការធនធានមនុស្សដែលរស់រវើក ដូចនេះធនធានមនុស្សជាទ្រព្យសំខាន់បំផុតសម្រាប់ប្រទេសជាតិ ដែលអាចឱ្យប្រទេសជាតិយើងអភិវឌ្ឍរីកចម្រើនដោយនិរន្តរភាព និងប្រកបដោយចីរភាព។ នេះជាកិច្ចការសំខាន់ ពីព្រោះមនុស្សខុសពីព្រះ ខុសពីឧបករណ៍ ទោះបីកុំព្យូទ័រមានភាពវៃឆ្លាតយ៉ាងណាក៏ដោយ ក៏មកដល់ម៉ោងនេះកុំព្យូទ័រនៅមិនអាចវិវត្តដោយខ្លួនឯងបានទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញាបត្រសាកលវិទ្យាល័យលីមកុកវីង ក្នុងរាជធានីភ្នំពេញ៕

អត្ថបទពាក់ព័ន្ធ