fbpx

សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តអំពាវនាវដល់ម្ចាស់ផ្ទះជួល កុំដំឡើងតម្លៃជួលបន្ទប់ ឬភ្លើង ទោះបីប្រាក់ខែកម្មករឡើងក៏ដោយ

អត្ថបទដោយ រាជ មេសា
136 views

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្តអំពាវនាវដល់ម្ចាស់ផ្ទះជួល កុំដំឡើងតម្លៃជួលបន្ទប់ ឬភ្លើង ទោះបីប្រាក់ខែកម្មករ និយោជិត នៅឆ្នាំក្រោយបានដំឡើងមួយកម្រិតក៏ដោយ។

ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី ប្រមាណជិត២ម៉ឺននាក់ នៅតាមបណ្តារោងចក្រ សហគ្រាស មានមូលដ្ឋាន ក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល ខិតខំថែរក្សាតម្លៃទំនិញ ទោះបីមានការឡើងថ្លៃទំនិញមួយចំនួនក៏ដោយ ហើយរដ្ឋាភិបាលបានទប់ ស្ដាតការឡើងថ្លៃទំនិញបានយ៉ាងច្រើន ជាពិសេសតម្លៃភ្លើងដោយរដ្ឋាភិបាលសុខចិត្តខាត។

ដើម្បីសម្រាលបន្ទុក កម្មករ កម្មការិនី សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានឱ្យដឹងថា រាជរដ្ឋាភិបាលពង្រីកនូវប្រភពថាមពលរបស់យើង ដែលថាមពលកើតថ្មី ពីវារីអគ្គិសនី ពីសូឡាឱ្យច្រើន ដើម្បីធ្វើយ៉ាងធានាដល់ពលរដ្ឋ ដើម្បីចៀសវាង ការពឹងពាក់ទៅលើធ្យូងពឹងលើ ឧស្ម័នធម្មជាតិ នាំចូលទាំងអស់ធ្វើឱ្យថ្លៃភ្លើងឡើងចុះ ខណៈសេដ្ឋកិច្ចពិភពលោកកំពុងមានភាពមិនច្បាស់លាស់ដោយសារ សង្រ្គាមរវាងអ៊ីស្រាអែល និង ប៉ាឡេស្ទីន និង រវាងរុស្ស៊ី និង អ៊ុយក្រែន។

សូមជម្រាបថា ឆ្នាំ២០២៤ខាងមុខនេះ ប្រាក់ខែគោលរបស់កម្មករ កម្មការិនី នឹងឡើងដល់ ២០៤ដុល្លារអាម៉េរិក៕

អត្ថបទពាក់ព័ន្ធ