fbpx

Samsung បញ្ចេញកំពូលទូរស័ព្ទ Flagship ជំនាន់ចុងក្រោយរបស់ខ្លួន Galaxy S24 ភ្ជាប់មកជាមួយបច្ចេកវិទ្យា AI

អត្ថបទដោយ ពិទូ
99 views

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូង Samsung Electronics Co Ltd បានបញ្ចេញស្មាតហ្វូនកំពូលចុងក្រោយរបស់ខ្លួន Galaxy S24 ជាមួយនឹងការពង្រឹងសមត្ថភាពបញ្ញាសិប្បនិម្មិត (AI) កាលពីពេលថ្មីៗនេះ ខណៈដែលក្រុមហ៊ុនមានគោលបំណងពង្រីកភាគហ៊ុនរបស់ខ្លួននៅក្នុងទីផ្សារស្មាតហ្វូនលំដាប់ខ្ពស់ដែលមានការប្រកួតប្រជែងយ៉ាងស្វិតស្វាញ។ 

ស្មាតហ្វូន Galaxy S24នេះ ភ្ជាប់មកជាមួយនូវមុខងារ AI ថ្មីៗជាច្រើនដូចជា ការផ្តល់នូវការបកប្រែជាសំឡេង និងពេលវេលាពិតប្រាកដនៃការហៅទូរសព្ទនៅក្នុងកម្មវិធីដើម ជំនួយសម្លេងសន្ទនាដ៏ល្អឥតខ្ចោះ ដើម្បីធានាបាននូវសំឡេងទំនាក់ទំនងមិនមានការំខាន ក៏ដូចជាដោយស្វ័យប្រវត្តិផងដែរ។ មុខងារ AI ដែល Samsung បញ្ចូលក្នុងទូរស័ព្ទកំពូលរបស់ខ្លួននេះ មានការសង្ខេបសារផ្ញើចូល និងការសង្ខេបសារណាដែលគួរឆ្លើយតប និង មិនគួរឆ្លើយតប ។ 

លោក TM Roh ប្រធានផ្នែក Mobile eXperience Business នៅក្រុមហ៊ុន Samsung Electronics បាននិយាយថា “ស៊េរី Galaxy S24 បានផ្លាស់ប្តូរទំនាក់ទំនងរបស់យើងជាមួយពិភពលោក និងបានជម្រុញការច្នៃប្រឌិតទូរស័ព្ទ ទៅកាន់កម្រិតមួយទៀតដែលលើសពីទូរស័ព្ទដៃធម្មតា” ។ “Galaxy AI ត្រូវបានបង្កើតឡើងនៅលើការច្នៃប្រឌិតរបស់យើង និងការយល់ដឹងយ៉ាងស៊ីជម្រៅអំពីរបៀបដែលមនុស្សប្រើប្រាស់ទូរស័ព្ទរបស់ពួកគេ” ៕ 

អត្ថបទពាក់ព័ន្ធ