fbpx

Samsung សង្ឃឹមថាស្មាតហ្វូន ​Galaxy S24 បំពាក់ដោយបច្ចេកវិទ្យា AI នឹងចាប់យកចំណែកទីផ្សារធំ

អត្ថបទដោយ ពិទូ
131 views

ក្រុមហ៊ុន Samsung បានប្រកាសពីប្រាក់ចំណេញធ្លាក់ចុះក្នុងត្រីមាសទី 4 ជាប់ៗគ្នាកាលពីពេលថ្មីៗនេះ ដោយបានបញ្ចប់ឆ្នាំ 2023 បាត់បង់តំណែងរបស់ខ្លួនក្នុងនាមជាក្រុមហ៊ុនផលិតស្មាតហ្វូនកំពូលរបស់ពិភពលោក។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងបានប្រកាសពីការធ្លាក់ចុះប្រាក់ចំណេញ 35% ដែលជាសញ្ញាមួយបង្ហាញពីការធ្លាក់ចុះទិញទូរស័ព្ទថ្មីពីសំណាក់អតិថិជន និងបន្ទះឈីបដែលផ្តល់ប្រភពចំណូលមួយដល់ពួកគេបន្តធ្លាក់ចុះ។

ក្រុមហ៊ុន Samsung បាននិយាយថា ប្រាក់ចំណេញប្រតិបត្តិការរបស់ខ្លួនបានធ្លាក់ចុះមកត្រឹម 2.8 ពាន់ពាន់លានវ៉ុន (ជិត 2.1 ពាន់លានដុល្លារ) នៅក្នុងត្រីមាសខែធ្នូ ធៀបនឹង 4.3 ពាន់ពាន់លានវ៉ុន (3.5 ពាន់លានដុល្លារ) កាលពីឆ្នាំមុន ហើយប្រហាក់ប្រហែលនឹងការព្យាករណ៍ប្រាក់ចំណូលដែលបានចែករំលែកកាលពីដើមខែនេះ។

ទោះបីជាយ៉ាងណាក៏ដោយ Samsung មានសុទិដ្ឋិនិយមអំពីការកើនឡើងនៃតម្រូវការទូរស័ព្ទនៅឆ្នាំនេះ។ ក្រុមហ៊ុនបានប្រាប់វិនិយោគិនថា ខ្លួនរំពឹងថាទីផ្សារស្មាតហ្វូននឹងងើបឡើងវិញនៅឆ្នាំ 2024 ជាពិសេសជាមួយនឹងការចេញលក់ផលិតផលថ្មីៗ ដូចជាស្មាតហ្វូនដែលដំណើរការដោយ AI “ដើម្បីជំរុញឱ្យមានការរីកចម្រើននៃតម្រូវការ” ។

Samsung ដែលជាក្រុមហ៊ុនលក់ស្មាតហ្វូនឈានមុខគេរបស់ពិភពលោកជាយូរមកហើយនោះ ត្រូវបានក្រុមហ៊ុន Apple វ៉ាដាច់នៅក្នុងត្រីមាសទី 4 ដែលជាធម្មតាជាពេលវេលាកំពូលសម្រាប់ Dealer ដោយសារតែរដូវកាលទិញទំនិញចុងឆ្នាំ។ យោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ IDC ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone បានកាន់កាប់ 20.1% នៃចំណែកទីផ្សារពិភពលោកក្នុងឆ្នាំ 2023 ខណៈដែល Samsung មានត្រឹម 19.4% ៕

អត្ថបទពាក់ព័ន្ធ