ក្រុមហ៊ុន Samsung បានបង្ហាញការអាប់ដេតផ្ទៃស្រោប interface ដែលមានឈ្មោះថា One UI 6.1 សម្រាប់ស៊េរី Galaxy S23 នឹងភ្ជាប់មកជាមួយនូវ security patch នៅខែមីនា ឆ្នាំ 2024 នៅក្នុងប្រទេសកូរ៉េ។ ការប្រកាសចុងក្រោយបំផុតផ្តល់ឱ្យយើងនូវតម្រុយអំពីពេលដែលក្រុមហ៊ុននឹងចាប់ផ្តើមដាក់ឱ្យដំណើរការការអាប់ដេតដ៏ធំបន្ទាប់សម្រាប់ត្រកូលស្មាតហ្វូនកាលពីឆ្នាំមុនរបស់ខ្លួន។
Samsung ផ្តល់ការអាប់ដេតសុវត្ថិភាពមួយរៀងរាល់ត្រីមាសដល់ស៊េរី Galaxy S23 នៅក្នុងប្រទេសកូរ៉េ ហើយក្រុមហ៊ុនមិនទាន់បានបញ្ចេញការអាប់ដេតសុវត្ថិភាពសម្រាប់ត្រីមាសនេះនៅឡើយទេ ដែលមានន័យថា brand មួយនេះ នឹងត្រូវផ្តល់ជូននៅចុងខែនេះ។ ដោយពិចារណាលើការប្រកាសដែលក្រុមហ៊ុនទើបតែបានធ្វើនោះ Samsung ប្រហែលជាទើបតែបានបញ្ជាក់ថាខ្លួននឹងចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ One UI 6.1 ទៅកាន់ស៊េរី Galaxy S23 នៅចុងខែនេះ។ នៅពេលដែល Samsung ធ្វើឱ្យកំណែថ្មីនៃ One UI មានសម្រាប់ស៊េរី Galaxy S23 នៅក្នុងប្រទេសកូរ៉េ ខ្លួនក៏គួរតែចាប់ផ្តើមផ្តល់ជូនការ update នេះ នៅក្នុងតំបន់ផ្សេងទៀតផងដែរ។
និយាយម៉្យាងទៀត ក្រុមហ៊ុនគួរតែចាប់ផ្តើមដាក់ឱ្យដំណើរការ One UI 6.1 ទៅកាន់ឧបករណ៍ផ្សេងទៀត ដោយចាប់ផ្តើមជាមួយ Galaxy Z Fold 5 និង Galaxy Z Flip 5។ Samsung បានចាប់ផ្តើមដាក់ចេញនូវ security patch នៅខែមីនា ឆ្នាំ 2024 ទៅកាន់ Galaxy S23 រួចហើយ ចំពោះ Version Global នៅសហរដ្ឋអាមេរិក៕