សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានណែនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំឯកសារដើម្បីស្នើសុំ ដាក់ “សង្ក្រាន្ត” បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់ អង្គការយូណេស្កូ នៅឆ្នាំ 2026។
ការប្រកាសនេះធ្វើឡើងក្នុងពិធីសម្ពោធចេតិយនៅ វត្តមុនីរតនរាម ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ពីសារៈសំខាន់នៃការថែរក្សាប្រពៃណីខ្មែរ ពិសេសការប្រារព្ធពិធីសង្ក្រាន្ត ឬបុណ្យចូលឆ្នាំខ្មែរ។ សម្តេច បានមានប្រសាសន៍ថា “យើងមិនគួរបាត់បង់ ពិធីចូលឆ្នាំខ្មែរទេ ព្រោះវាជាទំនៀមទម្លាប់របស់យើងតាំងពីដើមមក”។
ប្រសាសន៍ណែនាំដ៏ខ្ពស់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងបន្ទាប់ពីមានការព្រួយបារម្ភអំពីការបាត់បង់ឱកាសនៃពិធីបុណ្យសង្ក្រាន្តនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីប្រទេសថៃបានដាក់បញ្ចូលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ថៃដោយជោគជ័យទៅក្នុងបញ្ជីរបស់ អង្គការយូណេស្កូ។ ទោះជាយ៉ាងនេះក្តី សម្តេចធិបតី បានបញ្ជាក់ថា ការប្រើប្រាស់ពាក្យ “សង្ក្រាន្ត” របស់កម្ពុជា នៅតែមិនប៉ះពាល់ និងសង្កត់ធ្ងន់លើសិទ្ធិរបស់កម្ពុជា ក្នុងការបង្ហាញការអនុវត្តន៍វប្បធម៌របស់ខ្លួន នៅលើឆាកអន្តរជាតិ។
ទន្ទឹមនឹងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះនៅលើហ្វេសប៊ុកផ្លូវការ ថា “ពាក់ព័ន្ធនឹងការរៀបចំពិធីអបអរសាទរ សង្ក្រាន្តឆ្នាំថ្មីនៅកម្ពុជា… ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងរៀបចំឯកសារស្នើសុំដាក់បញ្ចូល «សង្ក្រាន្តនៅកម្ពុជា» ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ បន្ទាប់ពី ក្រម៉ា និង អាពាហ៍ពិពាហ៍ខ្មែរ ដែលយើងបាននិងកំពុងអនុវត្តនីតិវិធីស្នើសុំបញ្ចូល”៕