fbpx

ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ បានបញ្ចប់ជាស្ថាពរ

អត្ថបទដោយ រាជ មេសា
144 views

ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ បានបញ្ចប់ជាស្ថាពរ។ នេះគឺជាការចេញដំណើរយ៉ាងស្វាហាប់ ប្រកបដោយភាពលម្អិត ហ្មត់ចត់ មានវិន័យ និងមានសណ្តាប់ធ្នាប់។

ចាប់តាំងពីម៉ោង ៦ព្រឹកមក គ្រប់ដំណាក់កាលទាំងអស់នៃការប្រឡងប្រជែង ចាប់ផ្តើមពីការរៀបចំតាក់តែងវិញ្ញាសា ការជ្រើសរើសវិញ្ញាសា ការចែកវិញ្ញាសា ការបែងចែកអនុគណៈកម្មការទទួលបន្ទុក និងការគ្រប់គ្រងដំណើរការទាំងអស់នៃការប្រឡង សុទ្ធតែត្រូវបានឆ្លងកាត់ការរៀបចំយ៉ាងលម្អិត ដែលចេញពីការគិតគូរ និងការយកចិត្តទុកដាក់ខ្ពស់បំផុត។ លើសពីនេះ បេក្ខជនទាំងអស់ត្រូវបានជូនដំណឹងឱ្យត្រៀមខ្លួនរួចជាស្រេច មុនពេលមកមណ្ឌលប្រឡង ហើយត្រូវបានត្រួតពិនិត្យ មុនពេលអនុញាតិឱ្យចូលក្នុងបន្ទប់ប្រឡង។ ជារួម ការប្រឡងប្រជែងក្រោមក្រសែភ្នែកអ្នកសង្កេតការជាច្រើនរូប ត្រូវបានកត់សម្គាល់ឃើញថាមានវិន័យ មានតម្លាភាព និងយុត្តិធម៌។

តាងនាមគណៈកម្មការរៀបចំការប្រឡង ឯកឧត្តម ហ៊ុន ម៉ានី សូមថ្លែងអំណរគុណដល់ស្ថាប័ន អង្គភាពពាក់ព័ន្ធ និងក្រុមការងារទាំងអស់ដែលបានចូលរួមក្នុងដំណើរការកន្លងមក ហើយសម្រាប់ថ្ងៃនេះ សូមអរគុណដល់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ រួមទាំងអាជ្ញាធរ មន្ត្រីសុខាភិបាល ដែលបានផ្តល់ទីតាំង និងសម្របសម្រួលការងារនានានៅមណ្ឌលប្រឡង ធ្វើឱ្យដំណើរការប្រឡងប្រព្រឹត្តទៅបានយ៉ាងរលូន និងមានសណ្តាប់ធ្នាប់។

អត្ថបទពាក់ព័ន្ធ