fbpx

មន្ត្រីជាន់ខ្ពស់ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចូលរួមធ្វើជាវាគ្មិនក្នុងបទអន្តរាគមន៍គន្លឹះក្នុងវេទិកាអាស៊ាន-ឥណ្ឌូប៉ាស៊ីហ្វិក

អត្ថបទដោយ ពិទូ
194 views

មន្ត្រីជាន់ខ្ពស់នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈចូលរួមធ្វើជាវាគ្មិនក្នុងបទអន្តរាគមន៍គន្លឹះក្នុងវេទិកាអាស៊ាន-ឥណ្ឌូប៉ាស៊ីហ្វិក ក្រោមប្រធានបទ៖ ការអនុវត្តទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក។

តាងនាមលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការ និងជាប្រធានឧត្តមមន្ត្រីអាស៊ានទទួលបន្ទុកវប្បធម៌និងសិល្បៈកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនក្នុងបទអន្តរាគមន៍គន្លឹះក្នុងវេទិកាអាស៊ាន-ឥណ្ឌូប៉ាស៊ីហ្វិក ក្រោមប្រធានបទ៖ ការអនុវត្តទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក កាលពីថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារ Mulia នាទីក្រុងហ្សាកាតា សាធារណរដ្ឋឥណ្ឌូនេស៊ី។

វេទិកានេះធ្វើឡើងក្នុងទម្រង់ពិភាក្សាជាក្រុមដោយមានវាគ្មិនចំនួន ១២រូប ចូលរួមធ្វើបទបង្ហាញ ក៏ដូចជាធ្វើការពិភាក្សាលើប្រធានបទចំនួន ៤ គឺ ១.ហេដ្ឋារចនាសម្ព័ន្ធបៃតងនិងសង្វាក់ផ្គត់ផ្គង់រឹងមាំ ២.ការផ្លាស់ប្តូរឌីជីថលនិងសេដ្ឋកិច្ចច្នៃប្រឌិតប្រកបដោយបរិយាប័ន្ន ៣.ហិរញ្ញវត្ថុប្រកបដោយចីរភាពនិងច្នៃប្រឌិត និង ៤.សេដ្ឋកិច្ចច្នៃប្រឌិត។ ក្នុងនាមជាវាគ្មិនតំណាងផ្នែកវប្បធម៌និងសិល្បៈកម្ពុជា លោកជំទាវរដ្ឋលេខាធិការ បានធ្វើបទបង្ហាញស្តីពី “ការកសាងប្រព័ន្ធអេកូសេដ្ឋកិច្ចច្នៃប្រឌិតដែលប្រកបដោយបរិយាប័ន្ន (Building and Inclusive Creative Economy Ecosystem)”។

សូមបញ្ជាក់ថា វេទិកាដ៏មានសារ:សំខាន់នេះគឺជាផ្នែកមួយនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលប្រទេសឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះ៕

អត្ថបទពាក់ព័ន្ធ