fbpx

មន្រ្តីសេវាសង្គមកិច្ច បានសហការជាមួយអង្គការដៃគូ ចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពកុមារមួយគ្រួសារដែលខ្វះខាត

អត្ថបទដោយ រាជ មេសា
84 views

ខេត្តសៀមរាប៖ ព្រឹកថ្ងៃ សុក្រ ទី ០២ ខែសីហា ឆ្នាំ២០២៤ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តសៀមរាប លោកអភិបាលរងក្រុង រុនតាឯកនបានសហការជាមួយ អង្គការជម្រកក្តីអំណរ។ ក្រោមការដឹកនាំ និងការណែនាំ របស់លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តសៀមរាប ការិយាល័យសេវាសង្គមកិច្ច បានចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពកុមារ មាន ០១គ្រួសារ (ដែលបានផ្សព្វផ្សាយតាមប្រព័ន្ធបណ្តាញសង្គម) ឪពុក ឈ្មោះ ឡេវ ឡាយ អាយុ ៤១ ឆ្នាំ ម្តាយឈ្មោះ ប៊ុន ស៊ីណា អាយុ ៣៦ ឆ្នាំ មានសមាជិកគ្រួសារច្រើន សរុបសមាជិកមាន ១៥ នាក់ ស្រី ០៨ នាក់ កូនក្នុងបន្ទុក ០៣ ស្រី ០២ នាក់ ក្មួយនៅជាមួយ ០៩ នាក់ ដោយសារឪពុកម្តាយចំណាក់ស្រុកក្រៅប្រទេស មានបណ្ណក្រីក្រប្រភេទ ១ រស់នៅភូមិតានី សង្កាត់រុនតាឯក ក្រងរុនតាឯក ខេត្តសៀមរាប គ្រួសារមិនមានមុខរបរមិនពិតប្រាកដ ( ដើររើសអេតចាយ )

នាឱកាសនោះក្រុមការងាបានផ្តល់ជូន គ្រឿងឧបភោគបរិភោគរួមមាន៖ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តសៀមរាប ទឹកត្រី ១ យួរ ទឹកស៊ីអ៊ីវ ១ យួរ ត្រីខ ១ យួរ រីឯអង្គការពិភពស្រស់ត្រកាល បានផ្តល់ជូន អង្ករចំនួន ២ ប៉ាវស្មើ ៥០ គីឡូក្រាម និងអង្គការជម្រកក្តីអំណរ បានផ្តល់ជូន អង្ករ ២៥គីឡូក្រាម
មីជាតិ ១កេស ត្រីខ ១យួរ ប្រេងឆា ១ដប ទឹកត្រី ១ដប ទឹកស៊ីអ៊ីវ១ដប អំបិល ១គីឡូក្រាម
ស្កសរ ១គីឡូក្រាម ប៊ីចេង ១កញ្ចប់។

ផែនការបន្ត ក្រុមការងារ និង ជួយស្វែងរកអង្គការដៃគូគាំទ្របន្ត ស្បៀងអាហារ អង្គការជម្រកក្តីអំណរ គាំទ្ររយៈ ០៣ ខែសិនក្នុង ១ ខែទទួលបាន អង្ករចំនួន ៣ ប៉ាវស្មើ ៧៥ គីឡូក្រាម និងសម្ភារៈគ្រឿងទេសមួយចំនួនទៀត និងធ្វើការបន្ត។

អត្ថបទពាក់ព័ន្ធ