ខ្សែភាពយន្ដ Super Mario Bros វគ្គថ្មី ត្រូវបានបញ្ជាក់ថ្ងៃចាក់បញ្ចាំងនៅក្នុងរោងកុន ហើយ គឺនៅថ្ងៃទី 3 ខែមេសា ឆ្នាំ 2026។ នាយករបស់ក្រុមហ៊ុនហ្គេម Nintendo លោក Shigeru Miyamoto បានប្រកាសអំពីភាពយន្តគំនូរជីវចលមួយទៀតនៅក្នុងសកលលោក ដែលកំពុងស្ថិតនៅក្នុងដំណើរការ Post-Production ហើយនឹងរួចរាល់សម្រាប់ចាក់បញ្ចាំង ក្នុងរយៈពេល 2 ឆ្នាំទៀត។
ទោះបីជាមិនមានព័ត៌មានលម្អិតសម្រាប់ពេលនេះក៏ដោយ Miyamoto បាននិយាយថាវានឹងក្លាយជា “រឿងដ៏ភ្លឺស្វាងនិងរីករាយ” ។ លោក Miyamoto បាន និយាយថា ឥឡូវនេះយើងកំពុងបង្កើតខ្សែភាពយន្តគំនូរជីវចលថ្មីមួយដោយផ្អែកលើពិភពនៃ Super Mario Bros ។ ភាពយន្តនេះគ្រោងនឹងចាក់បញ្ចាំងនៅរោងភាពយន្តនៅថ្ងៃទី 3 ខែមេសា ឆ្នាំ 2026 នៅសហរដ្ឋអាមេរិក និងទីផ្សារជាច្រើនទៀត និងពេញមួយខែមេសានៅក្នុងទឹកដីផ្សេងទៀត។
“យើងនឹងប្រាប់ឱ្យអ្នកដឹងពីព័ត៌មានលម្អិតនៅពេលដែលយើងត្រៀមខ្លួនជាស្រេចដើម្បីចែករំលែកបន្ថែមទៀត។ លើកនេះផងដែរ បុគ្គលិកនៅ Illumination និង Nintendo កំពុងធ្វើការជាមួយគ្នា។ យើងកំពុងគិតអំពីការពង្រីកពិភពលោករបស់ Mario បន្ថែមទៀត ហើយវានឹងមានរឿងដ៏រំភើប និងរីករាយ។ យើងសង្ឃឹមថាអ្នកនឹងទន្ទឹងរង់ចាំវា!”
ភាពយន្តរឿង Super Mario Bros នឹងត្រូវបានផលិតដោយស្ថាបនិក និងជានាយកប្រតិបត្តិនៃ Illumination លោក Chris Meledandri និង Miyamoto ។ Aaron Horvath និង Michael Jelenic នឹងដឹកនាំផ្នែក Script ម្តងទៀតដែលសរសេរដោយ Matthew Fogel ។ គួររំលឹកថា ភាពយន្តរឿង The Super Mario Bros. Movie ឆ្នាំ 2023 ដែលបានចាក់បញ្ចាំងកន្លងមក គឺជាភាពយន្តដែលរកចំណូលបានខ្ពស់បំផុតទីពីរប្រចាំឆ្នាំ៕