fbpx

ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រនិកឆ្លងព្រំដែន ទីក្រុងចឹងចូវ ឆ្នាំ២០២៤

អត្ថបទដោយ រាជ មេសា
66 views

(ហឺណាន, ចិន)៖ នាព្រឹកថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០២២៤ នៅទីក្រុងចឹងចូវ ខេត្តហឺណាន នៃ សាធារណៈរដ្ឋប្រជាមានិតចិន ឯកឧត្តម សំ សិទ្ធិស័ក្តិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បាន អញ្ជើញចូលរួមថ្លែងសុន្ទរកថាបើកសន្និសីទស្តីពី “ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងព្រំដែន ទីក្រុងចឹងចូវ ឆ្នាំ២០២៤”។

សន្និសីទនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅលើការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ជំរុញការតភ្ជាប់វិស័យនេះជាមួយនឹងពិភពលោក និងដើម្បីផ្តល់ឱកាសដល់ធុរជន និងវិស័យឯកជននៅក្នុងប្រទេសចិននិងបណ្តាប្រទេសនានា បង្កើតជាបណ្តាញអាជីវកម្ម និងស្វែងរកដៃគូរពាណិជ្ជកម្មក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងបច្ចេកវិទ្យាផងដែរ។

ថ្លែងក្នុងឱកាសនោះផងដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកឡើងអំពីយុទ្ធសាស្ត្រនិងគោល នយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញសេដ្ឋកិច្ចនិងសង្គមឌីជីថល ជាពិសេសលើវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ជាពិសេសតួនាទីនិងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម ដល់ធុរជននិងវិនិយោគិនក្នុងវិស័យនេះ និងបានអញ្ជើញធុរជននិងវិនិយោគិនចិនឱ្យមកវិនិយោគនិង ធ្វើធុរកិច្ចក្នុងវិស័យនេះបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែច្រើនផងដែរ៕

អត្ថបទពាក់ព័ន្ធ