fbpx

Tesla បញ្ចេញឡានម៉ូដែលថ្មី 2 ស៊េរី មានតម្លៃថោកជាងមុន ដើម្បីបង្កើនការលក់

អត្ថបទដោយ ពិទូ
137 views

ក្រុមហ៊ុន Tesla បានបញ្ចេញរថយន្តម៉ូដែល S sedan និង Model X SUV ដែលមានតម្លៃថោក នៅសហរដ្ឋអាមេរិក ជាមួយនឹងកម្លាំងម៉ាសុីនតូចជាងមុន។នេះបើយោងតាមគេហទំព័ររបស់ក្រុមហ៊ុនផលិតរថយន្ត Tesla បានបង្ហាញកាលពីពេលថ្មីៗ ដោយបន្តផ្តោតការយកចិត្តទុកដាក់លើការទម្លាក់ថ្លៃដើម ដើម្បីផ្តល់អាទិភាពដល់កំណើនការលក់។

គេហទំព័រ Tesla បានបង្ហាញថា ម៉ូដែល S និង X ថ្មីមានតម្លៃ $78,490 និង $88,490 ដែលតម្លៃនេះប្រហែល 10% ទាបជាងម៉ូដែលតម្លៃទាបបំផុតពីមុនហើយអាចរកបាននៅចន្លោះខែកញ្ញា និងខែតុលា ឆ្នាំ 2023។

តម្លៃ​ទាប​បំផុត​គឺ​សម្រាប់​រថយន្ត​ដែល​មាន​ផ្នែក​ខាង​ក្រៅ “ពណ៌​ស” និង​ផ្នែក​ខាង​ក្នុង​ពណ៌​ខ្មៅ​ទាំងអស់ ដោយ​ពណ៌​ផ្សេង​ទៀត​ត្រូវ​ចំណាយ​បន្ថែម។

ម៉ូដែល S ថ្មី អាចបើកក្នុងល្បឿន 320 ម៉ាយល៍ (515 គីឡូម៉ែត្រ) ក្នុងមួយម៉ោង ទាបជាងម៉ូដែលធម្មតា ដែលអាចបើកក្នុងល្បឿនដល់ទៅ 405 ម៉ាយល៍។

ម៉ូដែល X SUV ថ្មី អាចបើកបានក្នុងល្បឿន 269 ម៉ាយល៍ ក្នុងមួយម៉ោង ដែលទាបជាងម៉ូដែលធម្មតា ដែលអាចបើកក្នុងល្បឿនរហូតដល់ទៅ 348 ម៉ាយល៍។

ការផ្លាស់ប្តូរចុងក្រោយបង្អស់បានកើតឡើងនៅពេលដែលក្រុមហ៊ុនផលិតរថយន្ត Tesla បានត្រៀមដឹកជញ្ជូនលើកដំបូងនៃ Cybertruck ដែលពន្យារពេលរបស់ខ្លួន ហើយធ្វើការដើម្បីបញ្ចប់រោងចក្រមួយនៅក្នុងប្រទេសម៉ិកស៊ិកដែលផ្តោតដល់ទីផ្សាររថយន្តអគ្គិសនី EV ដ៏ធំ។

ម៉ូដែល S និង X របស់ក្រុមហ៊ុន Tesla គឺជាការម៉ូដែលរថយន្ត ដ៏ចំណាស់បំផុតរបស់ក្រុមហ៊ុន ដែលបានដាក់លក់នៅក្នុងឆ្នាំ 2012 និងមានតម្លៃថ្លៃជាងបើប្រៀបធៀបទៅនឹងរថយន្ត Model 3 sedan និង Model Y crossover។

ក្រុមហ៊ុនបានចែកចាយរថយន្ត Model X និង S ចំនួន 19,225 គ្រឿងក្នុងត្រីមាសទី 2 នៃឆ្នាំ2023នេះ ដែលកើនឡើងពីចំនួន 16,162 គ្រឿងកាលពីឆ្នាំមុន៕

អត្ថបទពាក់ព័ន្ធ