ថៃត្រៀមនឹងនាំចេញទុរេនប្រមាណ ១ លានតោន ដែលមានតម្លៃប្រមាណ ១៣០ ពាន់លានបាត (៣,៥ ពាន់លានដុល្លារ) នៅឆ្នាំនេះ នេះបើតាមសារព័ត៌មាន Thai PBS World។
ស្របតាមការណែនាំរបស់នាយករដ្ឋមន្ត្រីថៃ ស្រេតថាថាវីស៊ីន ក្រសួងកសិកម្ម និងសហករណ៍ មានភារកិច្ចរៀបចំសេចក្តីព្រាងច្បាប់ ដើម្បីទប់ស្កាត់ការលក់ទុរេនមិនទាន់ទុំ ឬអន់។ នេះរាប់បញ្ចូលទាំងការកំណត់ស្តង់ដារទម្ងន់ស្ងួតសម្រាប់ពូជទុរេនផ្សេងៗ៖ ៣២% សម្រាប់ម៉នថង ៣០% សម្រាប់ចន្ទី និង ២៨% សម្រាប់ក្រដាម ដូចដែលបានរៀបរាប់លម្អិតដោយ Chai Wacharonke អ្នកនាំពាក្យរបស់ Srettha ក្នុង The Nation។
ការនាំចេញទុរេនដែលបង្កើតប្រាក់ចំណូលបាន ១២០ ពាន់លានបាតកាលពីឆ្នាំមុនបានដើរតួនាទីយ៉ាងសំខាន់កាន់តែខ្លាំងឡើងនៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសថៃ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។ ប្រទេសថៃដែលផលិតទុរេនបាន ៩សែន តោនក្នុងមួយឆ្នាំ នាំចេញជិតពីរភាគបីនៃទិន្នផលនេះជាចម្បងទៅប្រទេសចិន៕