fbpx

មង្ឃុតដែលនាំចូលពីប្រទេសថៃត្រូវបានលក់នៅវៀតណាម ក្នុងតម្លៃថោកជាងពាក់កណ្ដាល

អត្ថបទដោយ ពិទូ
96 views

មង្ឃុតដែលនាំចូលពីប្រទេសថៃត្រូវបានលក់នៅវៀតណាម ក្នុងតម្លៃ ៥០,០០០-៦៥,០០០ ដុង (២,១៦ ទៅ ២,៥៦ ដុល្លារ) ក្នុងមួយគីឡូក្រាម ដែលតម្លៃនេះថោកជាងពាក់កណ្តាលនៃពូជដែលដាំក្នុងស្រុក នៅខេត្តប៊ិញឌឿង។

លោក Oanh ដែលជាអាជីវករលក់ផ្លែឈើនៅផ្សារ Xom Moi ក្នុងស្រុក Go Vap នៃទីក្រុង HCMC បាននិយាយថា ទោះបីជាតម្លៃទាបក៏ដោយ ក៏គុណភាពនៅឆ្នាំនេះប្រសើរជាងកាលពីមុនដែរ។ ផ្លែឈើដែលនាំចូលមានតម្លៃធ្លាក់ចុះនៅឆ្នាំនេះ ដោយសារការផ្គត់ផ្គង់លើសតម្រូវការ។ មង្ឃុត​ជា​ផ្លែឈើ​ដែល​មាន​អាយុកាល​យូរ​មានសំបកក្រាស់ ធ្វើ​ឱ្យ​វា​ងាយ​ស្រួល​ក្នុង​ការ​ដឹក​ជញ្ជូន​តាម​រយៈ​ចម្ងាយ​ឆ្ងាយ។

វាត្រូវបានដាំដុះនៅក្នុងទីក្រុង Can Tho និង Binh Duong, Ben Tre, Vinh Long, Tra Vinh, Hau Giang, Soc Trang និងខេត្ត Dong Nai។ កសិករមិនសូវមានទំនោរក្នុងការដាំផ្លែឈើនេះទេ ដោយសារកូនឈើត្រូវចំណាយពេលរហូតដល់១០ឆ្នាំ ទើបទុំ និងផ្លែ ខណៈការប្រមូលផលគឺប្រើកម្លាំងពលកម្មខ្លាំង ដោយកសិករត្រូវរើសម្តងមួយៗ។ ប្រទេសថៃដែលមានផ្ទៃដី ៨ មុឺនហិកតាសម្រាប់ដាំផ្លែឈើ គឺជាប្រទេសនាំចេញកំពូលមួយនៅទូទាំងពិភពលោក៕

អត្ថបទពាក់ព័ន្ធ