ប្រជាពលរដ្ឋខ្មែរនិងភ្ញៀវទេសចរបរទេសយ៉ាងច្រើនកុះករបានចូលរួមពិធីបុណ្យអុំទូក យ៉ាងសប្បាយរីករាយនៅមុខព្រះបរមរាជវាំងនិងទីកន្លែងជាច្រើនទៀតក្នុងរាជធានីភ្នំពេញ។ នៅតាមបណ្តាខេត្តនានាក៏ទទួលបានភ្ញៀវ ជាតិនិងបរទេសយ៉ាងច្រើនដែរ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមអ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងតាមបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២៧ខែវិច្ឆិកា ឆ្នាំ២០២៣ថា ពិធីបុណ្យ ប្រពៃណីដ៏ធំនេះធ្វើឡើងដើម្បីរម្លឹកវី រភាពកងទ័ពជើងទឹក គុណព្រះគង្គានិងព្រះធរណី។ ប៉ុន្តែ បច្ចុប្បន្ន បុណ្យអុំទូកក៏ជាឱកាសរ ម្លឹកគុណសន្តិភាពដែរពីព្រោះពិធីបុណ្យដ៏ធំនិងដ៏សប្បាយរីករាយនេះមិនអាចប្រារព្ធធ្វើបានទេក្នុងកំឡុងពេលដែលប្រទេសកើតសង្គ្រាមនិងក្នុងរបបខ្មែរក្រហម។ ក្តីសប្បាយរីករាយកើត មានតែនៅក្រោមម្លប់សុខសន្តិភាពតែប៉ុណ្ណោះ។
អ្នកនាំពាក្យបានលើកឡើងទៀតថាជាក់ស្តែង ពិធីបុណ្យអុំទូកឆ្នាំនេះអាចរៀបចំធ្វើ បានដោយសារតែរាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ធានា ការពារបាននូវសុខសន្តិភាពដែលរកបានដោយកម្រនិងជា សមិទ្ធផលនៃកិច្ចខិតខំ ប្រឹងប្រែង ដ៏លំបាកបំផុតរបស់សម្តេចតេជោ ហ៊ុន សែន។ ឯកឧត្តមបញ្ជាក់ថា៖«ខណៈដែលពលរដ្ឋខ្មែរកំពុងសប្បាយ រីករាយ មនុស្សរាប់រយលាននាក់លើពិភពលោកគ្មានឱកាសបែបនេះទេដោយពួកគេកំពុងរងទុក្ខវេទនាដោយសារការបាត់បង់សន្តិភាពហើយសង្គ្រាមកំពុងកើតឡើងនៅក្នុងប្រទេសរបស់ខ្លួន»។
ឯកឧត្តមក៏បានពញ៉ាក់ស្មារតីយ៉ាងដូច្នេះថា យើងក្រឡេកថយក្រោយបន្តិចទៅមើ លអតីតកាលរបស់កម្ពុជា៖ ចាប់តាំងពីរដ្ឋប្រហារ ១៨ មីនា ឆ្នាំ ១៩៧០ ប្រទេសបានធ្លា ក់ក្នុងភ្នក់ភ្លើងសង្គ្រាមហើយបានរអិលធ្លាក់ចូលក្នុងរបបវាលពិឃាដនៅថ្ងៃទី ១៧ មេសា ១៩៧៥។ ទម្រាំអាចសង្គ្រោះចេញពីជ្រោះមរណៈបានមកវិញនាថ្ងៃ ៧មករា ១៩៧៩ ខ្មែរត្រូវហែលឆ្លងឆ្អឹងភ្នំ ស្ទឹងឈាមសមុទ្រ ទឹកភ្នែកអស់ជិត៤ឆ្នាំដោយក្នុងកំឡុងពេ លនោះជីវិតខ្មែរប្រមាណ៣លាននាក់បានបាត់បង់។ ក្រោយថ្ងៃរំដោះ៧មករា ដំណើរការស្តារ ប្រទេសឡើងវិញ និងការស្វែងរកសន្តិភាពត្រូវបានធ្វើជាបន្តបន្ទាប់ រហូតទីបំផុតសន្តិភាពត្រូវបានរកឃើញពិតប្រាកដនៅថ្ងៃទី ២៩ ធ្នូ ១៩៩៨ ដោយស្នាដៃនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន។ ដូច្នេះ អំណឹះតទៅ មេដឹកនាំថ្មីរូបណាក៏ដោយដែលរក្សា ការពារបាននូវសុខសន្តិភាព ត្រូវចាត់ទុកជាសមិទ្ធផល ធំទី១ដ៏សំខាន់ជាងគេបង្អស់មុននឹងនិយាយពីស្នាដៃផ្សេងទៀត ពីព្រោះ សន្តិភាព ពិតជាមានតម្លៃខ្លាំងណាស់សម្រាប់កម្ពុជា។
ជាមួយគ្នានោះដែរឯកឧត្តមអ្នកនាំពាក្យក៏បានលើកឡើងថាប្រសិនបើសន្តិភាពរបូតចេញពីដៃទៅវិញដោយប្រកាណាមួយ យើងមិនដឹងជាត្រូវចំណាយពេលប៉ុន្មាន ទសវត្សរ៍ និងចំណាយជីវិតមនុស្សប៉ុន្មានលាននាក់ទៀតទេ ទើបរកបានសន្តិភាពមកវិញ? ហើយជួនកាល ទោះជាចំណាយធំយ៉ាងណាក៏មិនប្រាកដថា អាចរកសន្តិភាពបានមកវិញនោះដែរ។ នេះគឺជាហេតុផលដែល ត្រូវចាត់ទុក ការធានាការពារបាននូវសន្តិភាពគឺជាសមិទ្ធផលទី១របស់ រាជរដ្ឋាភិបាលអាណត្តិទី៧ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ ដោយសារសន្តិភាព ទើបយើងអាចប្រារព្ធបុណ្យអុំទូកដ៏សប្បាយរីករាយបែបនេះបាន៕