fbpx

ចំណុចទាក់ទាញទាំងនេះ នាំឱ្យហាង ត្រេស្កូកាហ្វេ ទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់អតិថិជន

អត្ថបទដោយ រាជ មេសា
204 views

ម្ចាស់ហាងលក់ម្ហូបអាហារខ្មែរ​ មួយកន្លែងនៅខេត្តកំពង់ស្ពឺ បានទម្លាយឱ្យដឹងពីមូលហេតុដែល ហាងរបស់លោក ទទួលបានការគាំទ្រ​ និងសរសើរពីអតិថិជន ទាំងរសជាតិឆ្ងាញ់ ​សេវាកម្មល្អ ព្រមទាំងបរិយាកាសបែបសប្បាយៗ។

ម្ចាស់ហាងរូបនេះ បានឱ្យដឹងថាហាងរបស់លោក មានមុខម្ហូបទាំងបែបខ្មែរថៃ បែបចិន និងភេសជ្ជៈជាច្រើនជម្រើស ដែលសព្វថ្ងៃហាងលោកមាន ៥ សាខាហើយ និងមានគំរោងបង្កើតសាខាបន្ថែមទៀត ដើម្បីបំពេញតំរូវការអតិថិជនអោយបានគ្រប់គ្រាន់។

លោកបានចែករំលែក និងបង្ហាញមូលហេតុចម្បងដែលនាំឱ្យហាងរបស់លោក មានការគាំទ្រច្រើនពីសំណាក់ភ្ញៀវ គឺថា “កាលពីពេលមុន ហាងណាក៏ដោយ ឱ្យតែម្ហូបមានរសជាតិឆ្ងាញ់ គឺតែងតែមានអតិថិជន ចូលហូបហើយ ប៉ុន្តែបរិបទក្នុងពេលបច្ចុប្បន្ន គឺមិនដូចគ្នា្ននោះទេ ពោលគឺហាងត្រូវមានម្ហូបឆ្ងាញ់ជារឿងមួយ ហើយរឿងសំខាន់មិនអាចខ្វះបាននោះ គឺអនាម័យ ហាងមានបរិយាកាសល្អ រួមទាំងសេវាកម្មល្អ​ ដែលសុទ្ធសឹងជាចំណុចសំខាន់ៗ ដែលម្ចាស់ហាងម្ហូបអាហារ​ទាំងអស់ គួរយកចិត្តទុកដាក់ ដើម្បីអាចទាក់ទាញភ្ញៀវ ចូលមកហាងរបស់យើង”។

ជាចុងក្រោយម្ចាស់ហាងរូបនេះបន្ថែមថា ពេលអតិថិជនចូលមកហាងរបស់លោក គឺមិនមែនត្រឹមតែចូលមកបរិភោគអាហារតែប៉ុណ្ណោះទេ ប៉ុន្តែពួកគាត់ ក៏ចង់រកកន្លែងមួយដែលអាច សម្រាកបន្ធូរភាពតានតឹង ដូចជាគយគន់ទេសភាពក្នុងហាង​ ឫស្តាប់តន្រ្តីនៅក្នុងហាង​ ខណៈដែលពួកគាត់កំពុងបរិភោគម្ហូបអាហារដ៏ឱ្យមានរសជាតិឈ្ងុយឆ្ងាញ់ផងនោះ។

**សាខាទាំង 5 របស់ Tressco Café

– ត្រេស្កូកាហ្វេ អំពែភ្នំ 098 45 45 45

– ត្រេស្កូកាហ្វេ ត្រពាំងក្រឡឹង 098 94 94 94

– ត្រេស្កូកាហ្វេ​ ផែធំ (ខេត្តព្រះសីហនុ) 069 42 42 42

– ត្រេស្កូកាហ្វេ ផ្លូវល្បឿនលឿន គ.ម 63 (ភ្នំពេញ – ខេត្តព្រះសីហនុ) (បម្រើជូន 24 ម៉ោង) 098 63 63 63

– ត្រេស្កូកាហ្វេ ផ្លូវល្បឿនលឿន គ.ម 63 (ខេត្តព្រះសីហនុ – ភ្នំពេញ) (បម្រើជូន 24 ម៉ោង) 093 42 42 42

**Facebook Page ៖ https://www.facebook.com/tresscocafekh

អត្ថបទពាក់ព័ន្ធ