fbpx

ឆ្នាំនេះមានទូកចំនួន ៣៣៨ទូក និងប្រទីបចំនួន ៣០ នឹងចូលរួមប្រណាំង និងបណ្តែត ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុករយៈពេល ៣ថ្ងៃនៅតាមដងទន្លេសាបមុខព្រះបរមរាជវាំង

អត្ថបទដោយ រាជ មេសា
267 views

ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តិទៅនៅថ្ងៃ ១៤-១៥ កើត និងថ្ងៃ ១រោច ខែកក្តិក ត្រូវនឹងថ្ងៃទី ២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅតាមដងទន្លេសាបមុខព្រះបរមរាជវាំង។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបើកការប្រណាំងទូក នៅថ្ងៃទី ២៦ ខែវិច្ឆិកា នឹងស្តេចយាងក្នុងព្រះរាជពិធីកាត់ព្រ័ត្រ នៅរសៀលថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣។

សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ ២០២៣នេះ មានទូកចូលរួមប្រណាំងសរុប ៣៣៨ទូក ក្នុងនោះមានទូកអុំចំនួន ១៥៨ទូក ,ទូកចែវបុរស៤២ទូក, ទូកចែវនារី១ទូក ,ទូកខ្នាតអន្តរជាតិបុរសចំនួន ១៣៥ទូក’ នារី ២ទូក, មានចំណុះទូកសរុបទាំងអស់ចំនួន ២០៤៤នាក់ ដែលមកពីក្រសួង ស្ថាប័ន អង្គភាព និងរដ្ឋបាលរាជធានី-ខេត្ត សរុប ២៥។

សម្រាប់ឆ្នាំ ២០២៣នេះដែរ ប្រទីបចំនួន ៣០ ក្នុងនោះមកពីក្រសួងនិង ស្ថាប័នរដ្ឋចំនួន ២៨ និងប្រទីបវិស័យឯកជនចំនួន២ នឹងធ្វើការបណ្តែតតាមដងទន្លេសាបមុខព្រះបរមរាជវាំង ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក៕

អត្ថបទពាក់ព័ន្ធ