fbpx

TikTok ក្លាយជាប្រព័ន្ធបណ្ដាញសង្គមទិញទំនិញអនឡាញ យ៉ាងពេញនិយម សម្រាប់យុវវ័យ

អត្ថបទដោយ ពិទូ
119 views

TikTok ដែលជាបណ្តាញសង្គមចែករំលែកវីដេអូអនឡាញបានក្លាយជាវេទិកាទិញទំនិញអនឡាញដ៏ពេញនិយមបំផុតក្នុងចំណោមប្រជាជនថៃដែលមានអាយុក្រោម 29 ឆ្នាំ។ នេះបើយោងតាមការស្ទង់មតិដែលធ្វើឡើងដោយការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្ម របស់ប្រទេស ថៃ (TPSO)។

ការស្ទង់មតិនេះត្រូវបានធ្វើឡើងក្នុងចំណោមអ្នកឆ្លើយសំណួរចំនួន 4,699 នាក់ នៅទូទាំងប្រទេស។ TikTok ទទួលបានប្រជាប្រិយភាពជា platform ពាណិជ្ជកម្មអនឡាញក្នុងចំណោមយុវវ័យ ដោយសារ App នេះសង្កត់ធ្ងន់ទៅការកម្សាន្ត ដែលហៅថា “Shoppertainment” តាមរយៈការផ្សាយផ្ទាល់ និងវីដេអូខ្លីៗដែលបង្កើតឡើងដោយអ្នកប្រើប្រាស់ និង Influencer។

នាយក TPSO លោក Poonpong Naiyanapakorn បាននិយាយថា អ្នកទិញទំនិញដែលមានអាយុចន្លោះពី 50 ឆ្នាំ ដល់ 59 ឆ្នាំ នៅតែទិញទំនិញតាមអ៊ីនធឺណិតតាមរយៈ Facebook ព្រោះពួកគេស្គាល់ប្រព័ន្ធនេះ ហើយអ្នកលក់ផ្តល់ជូននូវតម្លៃប្រកួតប្រជែង។

ការ​ស្ទង់​មតិ​បាន​រក​ឃើញ​ថា យុវជន​ទិញ​ទំនិញ​តាមអនឡាញជា​ញឹក​ញាប់ ប៉ុន្តែ​មិន​ទិញ​ទំនិញ​ថ្លៃៗ​ទេ។ ពួកគេចូលចិត្តទិញតាមរយៈបណ្តាញពាណិជ្ជកម្មសង្គម ដែលផ្តោតលើការកម្សាន្ត និងធ្វើឱ្យពួកគេ “រីករាយ”។ នេះ​ផ្ទុយ​ពី​អ្នក​ទិញ​ទំនិញ​វ័យ​ចំណាស់​ដែល​ផ្តល់​អាទិភាព​លើ​តម្លៃ និង​គុណភាព​ទំនិញ និង​សេវាកម្ម៕

អត្ថបទពាក់ព័ន្ធ