fbpx

TikTok ទិញយកក្រុមហ៊ុន E-Commerce ធំមួយរបស់ឥណ្ឌូនេស៊ី ក្នុងតម្លៃជាង 8០០លានដុល្លារ

អត្ថបទដោយ ពិទូ
124 views

កម្មវិធីវីដេអូខ្លី TikTok ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន Byte-Dance បានបញ្ចប់កិច្ចព្រមព្រៀងរបស់ខ្លួនក្នុងការគ្រប់គ្រងក្រុមហ៊ុន Tokopedia ដែលជា អង្គភាពពាណិជ្ជកម្មអេឡិចត្រូនិករបស់ក្រុមហ៊ុនអ៊ីនធឺណិត និងក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំបំផុតរបស់ឥណ្ឌូនេស៊ី PT GoTo Gojek Tokopedia Tbk។ 

អ្នកជំនាញនៅក្នុងផ្នែកនេះ បានហៅថានេះជាការផ្លាស់ប្តូរដ៏សំខាន់ ដោយនិយាយថាវានឹងអនុញ្ញាតឱ្យ TikTok ចាប់ផ្តើមឡើងវិញនូវអាជីវកម្មទិញទំនិញអនឡាញដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍។ TikTok បានបញ្ចប់កិច្ចព្រមព្រៀងមួយដែលបានព្រមព្រៀងកាលពីខែធ្នូ ឆ្នាំ2023 កន្លងទៅ ដើម្បីទិញភាគហ៊ុន 75.01 ភាគរយនៅក្នុង Tokopedia ក្នុងតម្លៃ 840 លានដុល្លារពីក្រុមហ៊ុន។ 

នៅក្រោមកិច្ចព្រមព្រៀងនេះ អាជីវកម្មរបស់ TikTok Shop ដែលជាសេវាកម្មពាណិជ្ជកម្មអេឡិចត្រូនិចរបស់ TikTok នៅក្នុងប្រទេសឥណ្ឌូនេស៊ី នឹងត្រូវបានបញ្ចូលទៅក្នុង Tokopedia ដែលកំពុងពង្រីកខ្លួន។ ការផ្លាស់ប្តូរនេះបានកើតឡើងបន្ទាប់ពី TikTok បានបញ្ឈប់ប្រតិបត្តិការលក់រាយតាមអ៊ីនធឺណិតរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌូនេស៊ី ខណៈដែលប្រទេសនេះបានហាមឃាត់ប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងខែកញ្ញា ឆ្នាំ 2023 ដោយលើកឡើងពីតម្រូវការដើម្បីការពារពាណិជ្ជករតូចៗក្នុងស្រុក និងទិន្នន័យរបស់អ្នកប្រើប្រាស់៕

អត្ថបទពាក់ព័ន្ធ