fbpx

TikTok ដាក់ដំណើរការមុខងារ​ TikTok Shop សម្រាប់អ្នកប្រើប្រាស់នៅ សហរដ្ឋអាមេរិក

អត្ថបទដោយ ពិទូ
139 views

កម្មវិធីបង្ហោះវីដេអូខ្លី TikTok ដែលស្ថិតនៅក្រោមក្រុមហ៊ុនបច្ចេកវិទ្យាចិន ByteDance បានដាក់ឱ្យដំណើរការជាផ្លូវការនូវសេវាកម្ម e-commerce របស់ខ្លួន ឈ្មោះថា  TikTok Shop នៅសហរដ្ឋអាមេរិកបន្ទាប់ពីការសាកល្បងជាច្រើនខែ និងមានការជំរុញ ដើម្បីបណ្តុះអ្នកប្រើប្រាស់វ័យក្មេងដែលចេះបច្ចេកវិទ្យា និងបង្វែរប្រភពចំណូល។

TikTok បាននិយាយថា មុខងារនេះ TikTok Shop នេះ នឹងត្រូវដាក់ឱ្យដំណើរការជាបណ្តើរៗនៅដើមខែតុលា ខណៈ កម្មវិធីនេះមានអ្នកប្រើប្រាស់ 150 លាននាក់ នៅសហរដ្ឋអាមេរិក។ TikTok Shop អនុញ្ញាតឱ្យអ្នកប្រើប្រាស់ស្វែងរក និងទិញដោយផ្ទាល់នូវផលិតផលដែលដាក់លក់ក្នុងការផ្សាយផ្ទាល់ និងនៅក្នុងវីដេអូខ្លីៗ។ អ្នកលក់ជាង 2 សែននាក់បានចុះឈ្មោះសម្រាប់សេវាកម្ម e-commerce។ ក្រុមហ៊ុនបាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា “ឥឡូវនេះ TikTok Shop នឹងនាំយកវីដេអូដែលអ្នកប្រើអាចទិញទំនិញបាន និងការផ្សាយបន្តផ្ទាល់ដោយផ្ទាល់ទៅកាន់ For You feeds នៅទូទាំងប្រទេស ហើយផ្តល់ឱ្យម៉ាកយីហោ ពាណិជ្ជករ និងអ្នកលក់ទំនិញ អាចលក់ដោយផ្ទាល់តាមរយៈការបង្ហោះជា content នៅលើកម្មវិធី TikTok” ។

 សម្រាប់អ្នកបង្កើតមាតិកា មុខងារនេះអាចនាំមកនូវចំណូលថ្មីដោយភ្ជាប់ ជាមួយ brand សម្រាប់ភាពជាដៃគូទីផ្សារផ្អែកលើកម្រៃជើងសារ។ TikTok ក៏កំពុងផ្តល់ជូននូវកម្មវិធី “Fulfilled by TikTok” ដែលជាកម្មវិធីគ្រប់គ្រងការដឹកជញ្ជូនទាំងអស់សម្រាប់អ្នកលក់ ការវេចខ្ចប់ និងការដឹកជញ្ជូនផងដែរ។ គួរឱ្យដឹងថា នៅឆ្នាំ 2021 TikTok បានចាប់ផ្តើមដាក់ឱ្យប្រើប្រាស់សេវាកម្ម e-commerce របស់ខ្លួននៅក្នុងប្រទេសឥណ្ឌូនេស៊ី បន្ទាប់មកគឺ ចក្រភពអង់គ្លេស ម៉ាឡេស៊ី ថៃ និងវៀតណាម៕

អត្ថបទពាក់ព័ន្ធ