fbpx

Tom Halland ថាលោកនឹងមិនសម្តែងជាតួអង្គ Spider-Man ម្តងទៀតទេ ដោយសារមូលហេតុនេះ

អត្ថបទដោយ ពិទូ
155 views

លោក​ Tom Holland ថាលោកនឹង​មិន​សម្តែងជាតួអង្គ Spider-Man ម្ដង​ទៀត​នោះទេ ប្រសិនបើសាច់រឿង ចេញមកមិនសក័្កសមនឹងកិត្តិនាមរបស់ តួអង្គ Spider-Man ។ 

តារាសម្តែងវ័យ 27 ឆ្នាំរូបនេះចុងក្រោយបានដើរតួជា Peter Parker នៅក្នុងរឿង Spider-Man: No Way Home ដែលបានចាក់បញ្ចាំងនៅក្នុងឆ្នាំ 2021។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន តារាសម្តែង Tom Holland បាននិយាយថា៖ “អ្វីដែលខ្ញុំអាចនិយាយបានគឺថា យើងបានចូលរួមយ៉ាងសកម្មក្នុងការសន្ទនាអំពីលទ្ធភាពនៃការសម្ដែងលើកទីបួន តួអង្គ Spider-Man” ។ 

Holland បន្តថា “ការដែលយើងអាចរកវិធីធ្វើឱ្យមានតុល្យភាពគ្នាដល់តួអង្គគឺជារឿងមួយផ្សេងទៀត។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំចង់ការពារ តួអង្គ Spider-Man ខ្លាំងណាស់ ហើយខ្ញុំ សំណាងណាស់ដែលយើងអាចធ្វើការលើ franchise ដែលមានភាពប្រសើរឡើងជាមួយខ្សែភាពយន្តនីមួយៗ រួមជាមួយនឹងភាពជោគជ័យកាន់តែច្រើន ដែលខ្ញុំគិតថាពិតជាកម្រណាស់ ហើយខ្ញុំចង់ការពារកេរ្តិ៍ដំណែលរបស់ Spider-Man៕

អត្ថបទពាក់ព័ន្ធ