fbpx

តួអង្គសំខាន់ Tommy Shelby បញ្ជាក់ថាលោកអាចនឹងចូលរួមសម្តែងជាថ្មីម្តងទៀត នៅក្នុងរឿង Peaky Blinders វគ្គថ្មី

អត្ថបទដោយ ពិទូ
173 views


Cillian Murphy បានបង្ហាញថា លោកនឹងអាចត្រលប់ទៅពិភពនៃខ្សែភាពយន្តរឿង Peaky Blinders នៅពេលខាងមុខនេះដែលត្រូវបានបង្កើតឡើងដោយ Producer លោក Steven Knight។ Cillian Murphy និយាយអំពីលក្ខខណ្ឌរបស់លោកថាតើនឹងត្រលប់ទៅ Peaky Blinders ម្តងទៀតបន្ទាប់ពីការបញ្ចប់ Series ចុងក្រោយ កាលពីពេលកន្លងទៅ។

ឆ្លងកាត់ 6 វគ្គ តួអង្គ Tommy Shelby ដែលដើរតួដោយ Murphy បានប្រយុទ្ធនឹងច្បាប់ ក្រុមឧក្រិដ្ឋជនជាគូប្រជែង និងការកើនឡើងនៃហ្វាស៊ីសនិយមនៅក្រោយសង្គ្រាមលោកលើកទី 1 នៅក្នុង ចក្រភពអង់គ្លេស។ ខណៈពេលដែល Tommy បានដើរចេញពីជីវិតនោះនៅចុងបញ្ចប់នៃសាច់រឿងក្នុងឆ្នាំ 2022។ គេមានជំនឿថា Producer លោក Steven Knight បាននិងកំពុងបង្កើតខ្សែភាពយន្តមួយ រួមជាមួយនឹងរឿងភាគមុន និងវគ្គបន្តដ៏មានសក្តានុពលទាក់ទងជាមួយនឹង Peaky Blinders។

ម្ចាស់ពានតួសម្តែងល្អបំផុតប្រចាំ Oscars 2024 លោក Murphy បាននិយាយថា “ប្រសិនបើមានរឿងច្រើនទៀតដែលត្រូវប្រាប់ ហើយប្រសិនបើ Stephen Knight ផ្តល់ Script ដូចខ្ញុំដឹងថាលោកអាចធ្វើបាន នោះខ្ញុំនឹងនៅទីនោះ នៅក្នុងរឿង Peaky Blinders វគ្គថ្មី។ ខ្ញុំចង់និយាយថា ប្រសិនបើយើងចង់មើល Tommy Shelby ដែលវិវត្តន៍ដល់ អាយុ 50 ឆ្នាំ ខ្ញុំនឹងនៅទីនោះ”។

នៅក្នុងការបញ្ចប់រដូវកាល Peaky Blinders វគ្គ 6 លោក Tommy ត្រូវបានផ្តល់ឱ្យនូវជោគវាសនាបើកចំហបន្ទាប់ពីបានឆ្លងកាត់ឧបសគ្គជាច្រើនដែលបណ្តាលឱ្យលោកចែកផ្លូវជាមួយគ្រួសារ Shelby ។ Tommy Shelby គឺជាកម្លាំងជំរុញនៃរឿងរ៉ាវជាច្រើនរបស់ Peaky Blinders ដោយកំណត់ពីដំណើររបស់ក្រុមក្មេងទំនើង ហើយទីបំផុតនាំឱ្យជម្លោះរបស់ពួកគេឈានដល់ទីបញ្ចប់។ ដូចនេះ វាអាចជាការលំបាកក្នុងការស្រមៃថា Murphy មិនដើរតួក្នុងភាពយន្តនេះ ជាពិសេសប្រសិនបើត្រូវបានគេប្រើជាឈុតឆាកនៃរឿងភាគដ៏សំខាន់។ ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹង Murphy បញ្ជាក់ជាថ្មីនូវចំណាប់អារម្មណ៍ និងជំនឿរបស់លោកចំពោះការងាររបស់ Producer លោក Knight នោះ Tommy Shelby ប្រហែលជាមានផ្នែកខ្លះដើម្បីលេងក្នុងសាច់រឿងអនាគតគ្រួសាររបស់ Shelby នៅឡើយ៕

អត្ថបទពាក់ព័ន្ធ