fbpx

ភាពយន្តទាំង​ 3 នេះ ឈរនៅកំពូលតារាង​ Box Office ជាភាពយន្តរកចំណូលបានច្រើនជាងគេ

អត្ថបទដោយ ពិទូ
175 views

ការវាយលុករបស់ Greta Gerwig បានបញ្ចប់ក្នុងឆ្នាំនេះជាខ្សែភាពយន្តដែលរកចំណូលបានខ្ពស់បំផុតនៅឆ្នាំ 2023 ដោយទទួលបានច្រើនជាង 1.4 ពាន់លានដុល្លារចាប់តាំងពីការបញ្ចាំងក្នុងរោងកុនក្នុងខែកក្កដា។ នេះជាលើកទីមួយហើយក្នុងប៉ុន្មានឆ្នាំមកនេះ ដែលរឿង Barbie បានឈរនៅលើកំពូលតារាង Box Office ចុងឆ្នាំ។

ជាការពិតណាស់ ក្នុងចំណោមភាពយន្តទាំង 10 ដែលរកចំណូលបានខ្ពស់បំផុតប្រចាំឆ្នាំ ពាក់កណ្តាលគឺជារឿងដែល ជាផ្នែកមួយមានវគ្គ​​ Series បន្តទៀត។ ប៉ុន្តែខ្សែភាពយន្តកំពូលពីរគឺ “Barbie” និងលេខ 2 “The Super Mario Bros. Movie” ទាំងពីរគឺជាប្រភេទរឿង ដែលមិនមានវគ្គបន្តទៀតនោះទេ ។ រឿង “Openheimer” របស់ Christopher Nolan ទទួលបានចំណាត់ថ្នាក់កំពូលទាំងបីជាមួយនឹងការរកចំណូលបាន 951 លានដុល្លារ។ 

បន្ទាប់ពីបានឈរនៅលើកំពូលតារាង Box Office ឆ្នាំ 2022 ជាមួយនឹង “Top Gun: Maverick” – “Avatar: The Way of Water” បានបំបែកកំណត់ត្រា Box Office ក្នុងទឹកប្រាក់ចំនួន 2.3 ពាន់លានដុល្លារ នៅចន្លោះឆ្នាំ 2022 និង 2023។ Marvel Studios ដែលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានឈរនៅលើកំពូលតារាង Box Office ចុងឆ្នាំក្នុងឱកាសជាច្រើនជាមួយនឹងខ្សែភាពយន្ត “Spider-Man” និង “Avengers” បានដណ្តើមតំណែងពីរនៅក្នុងកំពូលទាំង 10 ។ 

ទាំងនេះគឺជាខ្សែភាពយន្តទាំង 3 ដែលរកចំណូលបានខ្ពស់បំផុតដែលបានចេញផ្សាយក្នុងឆ្នាំ 2023 នេះ ៖  

1 . រឿង Barbie រកចំណូលបាន 1.44ពាន់លានដុល្លារ

2 . រឿង The Super Mario Bros. Movie រកចំណូលបាន 1.34ពាន់លានដុល្លារ

3 . រឿង Openheimer រកចំណូលបាន 951.4 ពាន់លានដុល្លារ៕

អត្ថបទពាក់ព័ន្ធ