fbpx

សន្និសីទផ្លាស់ប្តូរពាណិជ្ជកម្មតាមរយៈការប្រណាំងរថយន្តនៃ “ខ្សែក្រវាត់ និងផ្លូវ ខេត្តយូណានចម្រុះពណ៌” លើកទី៦ និងសន្និសីទផ្សព្វផ្សាយឧស្សាហកម្មកីឡាខេត្តយូណាន នៅរាជធានីភ្នំពេញ ប្រព្រឹត្តទៅដោយជោគជ័យ

អត្ថបទដោយ រាជ មេសា
160 views

សន្និសីទផ្លាស់ប្តូរពាណិជ្ជកម្មតាមរយៈការប្រណាំងរថយន្ត “ខ្សែក្រវាត់ និងផ្លូវ ខេត្តយូណានចម្រុះពណ៌” លើកទី ៦ និងការផ្សព្វផ្សាយឧស្សាហកម្មកីឡាខេត្តយូណាន រៀបចំដោយមន្ទីរកីឡាខេត្តយូណាន រដ្ឋាភិបាលប្រជាជនក្រុង Dali រដ្ឋាភិបាលប្រជាជនក្រុង Lincang និងរដ្ឋាភិបាលប្រជាជនក្រុង Xishuangbanna។ សន្និសីទនេះបានប្រារព្ធឡើងនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ។

ដើម្បីកសាងសុបិនក្នុងកីឡា ការប្រណាំងឆ្លងទន្លេមេគង្គ-ឡានឆាង – ស្វែងរកកន្លែងថ្មីសម្រាប់ការអភិវឌ្ឍន៍ឧស្សាហកម្មកីឡា” សន្និសីទផ្លាស់ប្តូរនេះ ប្រារព្ធឡើងក្រោមអធិបតីដ៏ខ្ពង់ខ្ពស់នៃឯកឧត្ដម ឈាន លាង រដ្ឋលេខាធិការ នៃក្រសួងព័ត៌មានជាតិកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់នៃ ឯកឧត្ដម រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក Song Lu Zeng អនុប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី លោក Xing Jin អនុប្រធានមន្ទីកីឡាខេត្តយូណាន លោក Lin Rui Hua ទីប្រឹក្សានៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងមកពីសហគ្រាសចិន និងកម្ពុជា ប្រមាណជិត ៣០០នាក់ រួមទាំងពាណិជ្ជករសំខាន់ៗ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ។ ក្នុងព្រឹត្តិការណ៍ដ៏អស្ចារយនេះ ម្ចាស់គម្រោងសមាហរណកម្មឧស្សាហកម្មកីឡាចំនួនបី បានចុះហត្ថលេខាសម្រាប់កិច្ចសហប្រតិបត្តិការគោលបំណងនៅនឹងកន្លែង។ លោក Chu Guanming អ្នកស្រាវជ្រាវកម្រិតទី៤ នៃមន្ទីរកីឡាខេត្តយូណាន បានផ្តល់សុន្ទរកថាសំខាន់លើចំណុចទាក់ទាញសំខាន់បីនៃកីឡាយូណាន៖ “រមណីយដ្ឋានPlateau Training Resort, រមណីយដ្ឋាន Outdoor Sports Paradise, និងឧទ្យាន Four Season Race Park។” បន្ថែមពីនោះ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមន៍ទេសចរណ៍កម្ពុជា បានចែករំលែកដល់អង្គពិធីអំពីការផ្សព្វផ្សាយទេសចរណ៍ លើប្រធានបទ “ការចែករំលែកធនធានទេសចរណ៍កម្ពុជា-នាំអ្នកទៅស្វែងយល់ពីព្រះរាជាណាចក្រអច្ឆរិយៈ នៃ ព្រះរាជាណាចក្រកម្ពុជា”។

ជាចុងក្រោយ ក៏មានវគ្គចែករំលែកនិងណែនាំអំពីសហគ្រាសនានា ពីថ្នាក់ដឹកនាំតំណាងសហគ្រាសដែលផ្តល់មូលនិធិដោយចិននៅកម្ពុជា និងសហគ្រាសខេត្តយូណាន ដើម្បីចែករំលែកសហគ្រាសរបស់ខ្លួន និងផ្សព្វផ្សាយគម្រោងផ្សេងៗ។

ប្រទេសកម្ពុជានិងចិនមានភូមិសាស្ត្រជិតស្និទ្ធ ទំនាក់ទំនងវប្បធម៌ស្អិតរមួត។ ប្រទេសទាំងពីរមានទំនាក់ទំនងការទូតល្អ មានអត្ថប្រយោជន៍ភូមិសាស្រ្ត និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការដែលផ្ដល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។ សន្និសិទផ្លាស់ប្តូរនេះបន្តនូវគម្រូដ៏ល្អនៃ “ការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងពាណិជ្ជកម្ម តាមរយៈវិស័យកីឡា” ប្រកបដោយប្រសិទ្ធភាពដោយអនុវត្តការផ្សព្វផ្សាយ និងជំរុញការវិនិយោគនៃឧស្សាហកម្ម និងគម្រោងសំខាន់ៗទាក់ទងនឹងកីឡាយូណាន និងបង្កើតទំនាក់ទំនងស៊ីជម្រៅជាមួយវិស័យជាច្រើនក្នុងនិងក្រៅប្រទេស។ នេះគឺជាដំណាក់កាលមួយដើម្បីបង្ហាញពីធនធានរួមបញ្ចូលគ្នានៃឧស្សាហកម្មកីឡា ដែលជាស្ពានមួយដើម្បីពង្រឹងការតភ្ជាប់រវាងការផ្គត់ផ្គង់ និងតម្រូវការ ហើយក៏ជាវេទិកាមួយដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន រវាងប្រទេសចិននិងកម្ពុជាផងដែរ។ នៅជំហានបន្ទាប់ ខេត្តយូណាននឹងបង្កើនប្រសិទ្ធភាព និងកសាងព្រឹត្តិការណ៍អន្តរជាតិ “ខ្សែក្រវាត់និងផ្លូវ ខេត្តយូណានចម្រុះពណ៌” ព្រមទាំងបន្តពង្រីកឥទ្ធិពល និងការផ្សព្វផ្សាយនៃព្រឹត្តិការណ៍លក្ខណៈផ្សេងៗរបស់ខេ្តយូណាន ដោយប្រើប្រាស់វិស័យកីឡាជាប្រព័ន្ធផ្សព្វផ្សាយ ក្នុងការកសាងវេទិកាដ៏ល្អសម្រាប់កីឡាយូណាន និងបើកទូលាយដល់ពិភពខាងក្រៅ ក្នុងកិច្ចផ្លាស់ប្តូរ និងសហប្រតិបត្តិការ។ ដើម្បីជួយកិច្ចសហប្រតិបត្តិការគម្រោងសមាហរណកម្មកីឡាកាន់តែច្រើន យើងនឹងជម្រុញការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់នៃឧស្សាហកម្មកីឡារបស់ខេត្តយូណាន កសាងមជ្ឈមណ្ឌលផ្សព្វផ្សាយក្នុងតំបន់អាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍ ដើម្បីរួមចំណែកថាមពលកីឡាក្នុងសហគមន៍នៃអនាគតរួមគ្នាសម្រាប់ប្រទេសនានាតាមរយៈគំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់និងផ្លូវ”។

តាមសេចក្តីរាយការណ៍ថា ក្បួនរថយន្តនៃសន្និសីទនេះ បានចាប់ផ្តើមចេញពីទីក្រុងគុនមីង កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ហើយឆ្លងកាត់ប្រទេសទាំង4 នៃតំបន់មេគង្គ-ឡានឆាង មាន ចិន ឡាវ កម្ពុជា និងថៃ មានរយៈពេល២០ថ្ងៃ ហើយនឹងបញ្ចប់នៅជីងហុង នៅថ្ងៃទី៥ ខែធ្នូ។ ការធ្វើដំណើរសរុបមានចម្ងាយ ប្រហែល ៧,០០០ គីឡូម៉ែត្រ៕

អត្ថបទពាក់ព័ន្ធ