fbpx

កម្មវិធីបណ្តុះបណ្តាលបំណិនជីវិតស្តីពី ការរៀបចំសួនដំណាំជាលក្ខណៈគ្រួសារ

អត្ថបទដោយ រាជ មេសា
49 views

នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារអភិវឌ្ឍន៍សហគមន៍នៃអាជ្ញាធរជាតិព្រះវិហារ បានចុះផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃសួនដំណាំគ្រួសារដល់ប្រជាជននៅភូមិកោះកេរ (លើកទីពីរ) មានប្រជាជន ចូលរួមចំនួន២៦នាក់។ កម្មវិធីនេះមានគោលបំណងផ្សព្វផ្សាយពីបច្ចេកទេសរៀបចំសួនដំណាំជាលក្ខណៈគ្រួសារ ការផលិតជីកំប៉ុស ការផលិតថ្នាំកសិកម្មធម្មជាតិ បច្ចេកទេសដាំដុះបន្លែ និងឈើហូបផ្លែ។

ក្រុមការងារបានចែក៖ (១)ឯកសារបច្ចេកទេសស្តីពីការរៀបចំសួនដំណាំជាលក្ខណៈគ្រួសារ (២)កូនត្រាប់ចំនួន១៥០ដើម (៣)កូនម្ទេសចំនួន៣០០ដើម និង(៤)ពូជបន្លែចម្រុះចំនួន៧មុខ។ ក្រោយពីបណ្តុះបណ្តាលរួច ប្រជាជនមានការប្តេជ្ញាចិត្តបង្កើតសួនដំណាំនៅតាមគេហដ្ឋានរៀងៗខ្លួន ដើម្បីឱ្យគ្រួសារពួកគាត់មានបន្លែ និងផ្លែឈើសុវត្ថិភាពបរិភោគ កាត់បន្ថយការចំណាយ និងបង្កើនសេដ្ឋកិច្ចគ្រួសារផងដែរ។

អត្ថបទពាក់ព័ន្ធ