fbpx

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស បានដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យបទល្មើសនេសាទ នៅរដូវបិទនេសាទ ក្នុងខេត្តកំពង់ចាម

អត្ថបទដោយ រាជ មេសា
102 views

នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចម្រុះ ចុះពិនិត្យបទល្មើសនេសាទ នៅរដូវបិទនេសាទ ស្ថិតនៅចំណុចបឹងបេ៦ ស្រុកកងមាស ខេត្តកំពង់ចាម។

តាមការចង្អុលបង្ហាញរបស់ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត ឯកឧត្តម ទឹម បូរក្ស បានដឹកនាំកម្លាំងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ កម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ចាម និងសហការជាមួយអាជ្ញាធរស្រុកកងមាស កងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែកកុយ ក្រោមការសម្របសម្រួលពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងកំពង់ចាម បានចុះបង្ក្រាបបទល្មើសជលផលបានចំនួន០១ករណី ស្ថិតនៅចំណុចបឹងបេ៦ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។

ក្នុងប្រតិបត្តិការចុះបង្ក្រាបនោះ វត្ថុតាងដែលក្រុមការងារជំនាញបានរុះរើ និងកាប់បំផ្លាញចោលនៅនឹងកន្លែង រួមមាន៖ ឧបករណ៍លូស្បៃមុងចំនួន ១៨មាត់ របាំងស្បៃមុងប្រវែង ៨៩៥ម៉ែត្រ បង្គោលចម្រឹងចំនួន ២៧០ដើម ព្រមទាំងលែងកូនត្រីចម្រុះចំនួន ៦០គីឡូចូលទៅក្នុងបឹងធម្មជាតិវិញ៕

អត្ថបទពាក់ព័ន្ធ