fbpx

កម្មវិធី “អ្នកស្នងមរតក” នឹងមកដល់នៅថ្ងៃស្អែក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី

អត្ថបទដោយ ពិទូ
104 views

នៅរសៀលថ្ងៃ៣០ ខែឧសភា ឆ្នាំ២០២៤នេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ និងថ្នាក់ដឹកនាំ សមាជិក សមាជិកាទាំងអស់ បានអញ្ជើញចូលរួមធ្វើពិធីសែនក្រុងពាលី ទៅតាមបវេណី ទំនៀមទម្លាប់ ដើម្បីសុំសេចក្ដីសុខសេចក្ដីចម្រើន ខណៈកម្មវិធី “អ្នកស្នងមរតក” នឹងមកដល់នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ស្អែកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ។

ក្នុងជំនួបជាមួយលោកជំទាវអ្នកឧកញ៉ាប្រធាន និងថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរនារសៀលនេះ លោកឧកញ៉ា ខេមរៈ សិរីមន្ត បានចូលរួមបរិច្ចាគថវិកាចំនួន៥លានរៀលក្នុង១ឆ្នាំរយៈពេល៥ឆ្នាំដល់សមាគម ដើម្បីចូលរួមចំណែកជួយសម្រាលទុកលំបាករបស់សិល្បករចាស់ជរា។

ក្រៅអំពីការចូលរួមច្រៀង និងសម្ដែងដោយស្ម័គ្រចិត្តសម្រាប់ព្រឹត្តិការណ៍”អ្នកស្នងមរតក” ស្អែកនេះ លោកឧកញ៉ាអះអាងថា នឹងចូលរួមបន្តទៀតប្រសិនបើសមាគមមានតម្រូវការណាមួយឱ្យលោកឧកញ៉ាជួយ។

សមាគមសិល្បករខ្មែរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧកញ៉ា ខេមរៈ សិរីមន្ត នូវការលះបង់ចូលរួមចំណែកក្នុងសកម្មភាពរបស់សមាគម៕

អត្ថបទពាក់ព័ន្ធ