ចំនួនមនុស្សស្លាប់ក្នុងគ្រោះរញ្ជួយដីដ៏ខ្លាំងមួយក្នុងប្រទេសជប៉ុនដែលបានបណ្តាលឱ្យផ្ទះបាក់ស្រុត និងបង្កឱ្យមានការព្រមានអំពីរលកយក្សស៊ូណាមិ ឥឡូវត្រូវបានគេដឹងថាមានចំនួន ១៣ នាក់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៍មាននានា នៅលើពិភពលោក។
នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida និយាយថា គ្រោះរញ្ជួយដីនេះ បានបង្កឱ្យមនុស្សស្លាប់ និងការខូចខាតយ៉ាងច្រើន។ អ្នកជួយសង្គ្រោះប្រហែល ១០០០នាក់កំពុងស្វែងរកមនុស្សដែលពួកគេគិតថាអាចជាប់នៅក្រោមគំនរបាក់បែក។ ខណៈយោធាជប៉ុនបាននិងកំពុងចែកគ្រឿងផ្គត់ផ្គង់រួមមានអាហារ ទឹក និងភួយសម្រាប់អ្នកដែលត្រូវជម្លៀសចាកចេញពីផ្ទះ។
រាល់ការណែនាំអំពីរលកយក្សស៊ូណាមិ ពេលនេះត្រូវបានលើកនៅតាមបណ្តោយសមុទ្រជប៉ុន មានន័យថា វាលែងមានហានិភ័យនៃព្រឹត្តិការណ៍បែបនេះទៀតហើយ។ ពាក់ព័ន្ធនឹងគ្រោះរញ្ជួយដីនៅក្នុងប្រទេសជប៉ុន ប្រធានាធិបតី Joe Biden និយាយថា សហរដ្ឋអាមេរិកត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជំនួយចាំបាច់ណាមួយ៕