fbpx

វៀតណាម កំណត់ទិសដៅ កំណើន GDP ពី ៦ ទៅ ៦,៥ភាគរយ នៅឆ្នាំ២០២៤

អត្ថបទដោយ រាជ មេសា
154 views

បើយោងតាមសេចក្តី សម្រេចចិត្តស្តីពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសម្រាប់ឆ្នាំ ២០២៤ ដែលត្រូវបានអនុម័តដោយរដ្ឋសភាឲ្យដឹងថា វៀតណាមមានបំណងសម្រេចបាននូវកំណើនផលិតផលក្នុងស្រុកសរុប (GDP) ពី ៦ ទៅ ៦,៥ ភាគរយ និងផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ពី ៤,៧០០ ទៅ ៤,៧៣០ ដុល្លារអាមេរិកនៅឆ្នាំក្រោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។

សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់ប្រទេសនេះ ត្រូវបានគេរំពឹងថានឹងកើនឡើងពី ៤ ទៅ ៤,៥ ភាគរយ ហើយវិស័យផលិតកម្ម និងកែច្នៃនឹងមានពី ២៤,១ ទៅ ២៤,២ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសក្នុងឆ្នាំ ២០២៤។

ប្រទេសវៀតណាមក៏កំណត់ទិសដៅកំណើនផលិតភាពការងារនៅកម្រិត ៤,៨ ទៅ ៥,៣ ភាគរយនៅឆ្នាំក្រោយ។ គេមានគោលបំណងរក្សាអត្រាអត់ការងារ ធ្វើនៅក្នុងទីក្រុងឱ្យនៅក្រោម ៤ ភាគរយ ខណៈ អត្រាគ្រួសារក្រីក្រនឹងថយចុះជាង ១ ភាគរយ ៕

អត្ថបទពាក់ព័ន្ធ