fbpx

អ្នកទិញវ៉ែនតា Vision Pro តម្លៃ3500ដុល្លារ កំពុងយកឧបករណ៍ទាំងនោះត្រឡប់ទៅឱ្យហាង Apple Store វិញ

អត្ថបទដោយ ពិទូ
120 views

វាមិនមែនជារឿងចៃដន្យទេដែលមានការកើនឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ម្ចាស់ Vision Pro ដោយនិយាយថាពួកគេបានប្រគល់វ៉ែនតា VR ដែលមានតម្លៃ 3,500 ដុល្លារ  ទៅកាន់ក្រុមហ៊ុន Apple វិញក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។

Apple អនុញ្ញាតឱ្យអ្នកទិញ យកត្រលប់មកវិញនូវផលិតផលណាមួយក្នុងរយៈពេល 14 ថ្ងៃបន្ទាប់ពីការទិញ ហើយសម្រាប់អ្នកទិញដំបូងនៃ Vision Pro កំពុងនាំគ្នាយកវ៉ែនតានេះ ត្រលប់ទៅកាន់ហាង Apple Store វិញហើយ។ អតិថិជនខ្លះ បាន​និយាយ​ថា វ៉ែនតា​នេះ​ធ្វើ​ឱ្យ​ពួក​គេ​ឈឺក្បាល និង​បង្ក​ឱ្យ​មាន​ជំងឺ​ចលនា។ លោក Parker Ortolani អ្នកគ្រប់គ្រងផលិតផលរបស់ The Verge បានគិតថាការប្រើឧបករណ៍នេះនាំឱ្យដាច់សរសៃឈាមនៅក្នុងភ្នែករបស់លោក។ យ៉ាងហោចណាស់មានមនុស្សម្នាក់ផ្សេងទៀតបានកត់សម្គាល់ថាពួកគេមានបទពិសោធន៍ស្រដៀងនឹងការឡើងក្រហមនៅលើភ្នែក។

“ទោះបីជាវាប្រើវេទមន្តដូចដែលខ្ញុំរំពឹងទុកក៏ដោយ វាពិតជាមិនស្រួលក្នុងការពាក់សូម្បីតែរយៈពេលខ្លី ទាំងទម្ងន់ និងការរចនាខ្សែ។ ខ្ញុំ​ចង់​ប្រើ​វា ប៉ុន្តែ​ខ្លាចវាបង្ករជាហានិភ័យណាមួយ” នេះបើតាមការឱ្យដឹងពីលោក Ortolani ដែល​បាន​ ​ប្រគល់​ឧបករណ៍ទៅកាន់ហាង Apple Store ​វិញ។ ប្រភពខាងលើបន្តថា “វា​ថ្លៃ​ពេក ហើយ​មិន​ស្រួល​ក្នុង​ការ​ព្យាយាម​ធ្វើ​ឱ្យ​ស៊ាំ​នឹង​ការ​ឈឺ​ក្បាល​ជាប់​រហូត និង​ការ​ឈឺ​ភ្នែក​ដែល​ខ្ញុំ​កំពុង​ជួប​ប្រទះ”៕

អត្ថបទពាក់ព័ន្ធ