150
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានប្រកាសកាលពីថ្ងៃអង្គារថា រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឥណ្ឌូនេស៊ី កម្ពុជា និងប៉ាពួញូហ្គីណេ (PNG) ចាប់ពីថ្ងៃទី 18 ដល់ថ្ងៃទី 23 ខែមេសា ឆ្នាំ 2024។
លោក Wang Yi ជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តចិនCPC និងជាប្រធានការិយាល័យគណៈកម្មាធិការមជ្ឈិមទទួលបន្ទុកកិច្ចការបរទេស។ លោក Wang នឹងធ្វើជាប្រធានកិច្ចប្រជុំលើកទី 4 នៃយន្តការកិច្ចសហប្រតិបត្តិការការសន្ទនាកម្រិតខ្ពស់រវាងចិន និងឥណ្ឌូនេស៊ី និងកិច្ចប្រជុំលើកទី 7 China-Cambodia Intergovernmental Coordination Committee៕