ខួបអនុស្សាវរីយ៍លេីកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តដោយជោគជ័យនៃនយោបាយឈ្នះ ឈ្នះ
ខួបអនុស្សាវរីយ៍លេីកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តដោយជោគជ័យនៃនយោបាយឈ្នះ ឈ្នះ
នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចា្យ ភឿង សកុណា បានអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តដោយជោគជ័យនៃនយោបាយឈ្នះ ឈ្នះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការយាងនិមន្តចូលរួមរបស់សម្ដេចព្រះសង្ឃរាជទាំងពីរគណៈនិងការអញ្ជើញចូលរួមរបស់សម្តេច ឯកឧត្ដម លោកជំទាវ ឥស្សរជនជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភទ ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូតប្រចាំកម្ពុជា អាជ្ញាធរថ្នាក់ក្រោមជាតិ សិស្ស និស្សិត បញ្ញាវ័ន្ត និងយុវជនយ៉ាងច្រើនកុះករ។
សូមរម្លឹកថា ក្រោមដំបូលសុខសន្តិភាព និងការអនុវត្តដោយជោគជ័យនៃនយោបាយឈ្នះ ឈ្នះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានអនុវត្តការងារសម្រេចបាននូវសមិទ្ធផលជាផ្លែផ្កាគួរជាទីមោទកៈដែលរួមមានដូចជា ការបណ្តុះបណ្តាលនិងផ្សព្វផ្សាយសិល្បៈវប្បធម៌ជាតិ, កិច្ចសហប្រតិបត្តិការជាតិនិងអន្តរជាតិក្នុងការការពារ និងអភិរក្សបេតិកភណ្ឌវប្បធម៌, ការស្រាវជ្រាវនិងបោះពុម្ពផ្សព្វផ្សាយ, ការទាមទារមកវិញនូវវត្ថុសិល្បៈខ្មែរដែលបាត់បង់, និងការសិក្សារៀបចំឯកសារចុះបញ្ជីបេតិកភណ្ឌវប្បធម៌ទាំងរូបីនិងអរូបីទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកប្រកបដោយជោគជ័យជាបន្តបន្ទាប់។
សមិទ្ធផលលេចធ្លោក្នុងវិស័យវប្បធម៌ដែលលើកឡើងខាងលើនេះ បានរៀបចំតាំងបង្ហាញជាសាធារណៈនៅក្នុងស្តង់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្នុងព្រឹត្តិការណ៍អបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តដោយជោគជ័យនៃនយោបាយឈ្នះ ឈ្នះ ដែលប្រព្រឹត្តិទៅនៅក្នុងបរិវេណវិមានឈ្នះ ឈ្នះ ចាប់ពីថ្ងៃទី២៩-៣១ ខែធ្នូ ឆ្នាំ២០២៣៕