fbpx

របាយការណ៍ ធនាគារពិភពលោក ប៉ាន់ប្រមាណថា យានយន្តសរុបនៅកម្ពុជា អាចកើនដល់ 14 លានគ្រឿង

អត្ថបទដោយ ពិទូ
148 views

របាយការណ៍របស់ធនាគារពិភពលោក បានចេញផ្សាយ កាលពីពេលថ្មីៗនេះថា ប្រទេសកម្ពុជាអាចសម្រេចបាននូវគោលដៅរបស់ខ្លួនសម្រាប់ការបង្កើនសមាមាត្រនៃយានយន្តអគ្គិសនី (EVs) នៅលើដងផ្លូវ ប្រសិនបើអនុវត្តតាមផែនការដែលបានដាក់ចេញមកដោយម៉ត់ចត់។

រដ្ឋាភិបាល​កម្ពុជា​ ប្តេជ្ញា​ថា​នឹង​មាន​រថយន្ត​អគ្គិសនី និង​រថយន្តក្រុង​ចំនួន 40 ភាគរយ និង​ម៉ូតូ​អគ្គិសនី 70 ភាគរយ​នៅ​ឆ្នាំ 2050 ដើម្បី​កាត់បន្ថយ​ការ​បញ្ចេញ​កាបូន។ ប្រទេសកម្ពុជា បានចុះបញ្ជីរថយន្ត EV សរុបចំនួន 1,335 គ្រឿង គិតត្រឹមឆ្នាំ 2023។ របាយការណ៍របស់ធនាគារពិភពលោក បាននិយាយថា នៅពេលដែលប្រទេសកម្ពុជាបន្តកំណើនសេដ្ឋកិច្ចរបស់ខ្លួន ត្រូវបានគេប៉ាន់ប្រមាណថាយានយន្តសរុបនៅក្នុងចរាចរសកម្មអាចកើនឡើងពីកម្រិតបច្ចុប្បន្នពី 6 លានទៅ 8 លានគ្រឿង នៅឆ្នាំ 2030 និង 14 លានគ្រឿង នៅឆ្នាំ 2050។ នេះបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោក។

លោកស្រី Maryam Salim អ្នកគ្រប់គ្រងប្រចាំប្រទេសរបស់ធនាគារពិភពលោកបាននិយាយថា “ការឆ្ពោះទៅរកយានជំនិះអគ្គិសនី គឺជាគោលដៅដែលអាចសម្រេចបាន ហើយនឹងជួយកម្ពុជាសម្រេចបាននូវគោលដៅកាត់បន្ថយកាបូនរបស់ខ្លួន ត្រឹមឆ្នាំ 2050” ។ របាយការណ៍នេះបាននិយាយទៀតថា ដើម្បីធានាថាយានយន្តដែលទើបចូលចរាចរក្នុងប្រទេសកម្ពុជាភាគច្រើនជារថយន្ត EV ជាជាងរថយន្តប្រើសាំង ឬប្រេងម៉ាស៊ូត កម្ពុជានឹងត្រូវធ្វើកំណែទម្រង់បទប្បញ្ញត្តិនៃការនាំចូលរថយន្ត៕

អត្ថបទពាក់ព័ន្ធ